ឱសថ​សម្រាប់​អ្នក​គេង​មិន​លក់​ស៊ុប​និង​គេង​មិន​លក់​រ៉ាំរ៉ៃ​

28-01-2021 6:06 pm 460

​បញ្ហា​គេង​មិន​លក់​ឬ​គេង​មិន​លក់​ស្កប់ស្កល់ កំពុងតែ​វាយលុក​លើ​មនុស្ស​មួយចំនួន​នា​ពេលបច្ចុប្បន្ន​។ ជាទូទៅ​មនុស្ស​ម្នាក់ៗ​ត្រូវ​គេង​ឲ្យបាន​យ៉ាងហោចណាស់​៦​ទៅ​៧​ម៉ោង​ឬ​ទៅ​៩​ម៉ោង ប៉ុន្តែ​មនុស្ស​មួយចំនួន គេង​មិនបាន​គ្រប់គ្រាន់​ទេ ហើយ​អ្នកខ្លះ​គេង​មិន​លក់​ស៊ុប ដែល​បញ្ហា​នេះ​ធ្វើឲ្យប៉ះពាល់​ដល់​ទាំង​ផ្នែក​សុខភាព​និង​សម្រស់​។ ប្រសិនបើ​អ្នក​កំពុងតែជួបប្រទះ​បញ្ហា​នេះ សាកល្បង​ទទួលទាន​ទឹកដោះគោក្តៅ​ឬ​ទឹក​Cherry​។​

​ទឹកដោះគោក្តៅ ជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការធ្វើឲ្យ​គេ​ងលក់​ស្កប់ស្កល់​និង​កក់ក្ដៅ​។ វា​ផ្ទុក​សារធាតុ Tryptophan​ដែល​ជួយ​បង្កើន​សារធាតុ​serotonin​នៅក្នុង​ខួរក្បាល ដែលជា​សារធាតុ​ផ្តល់ឲ្យ​យើង​នូវ​អារម្មណ៍​រីករាយ​និង​សុខុមាលភាព​។ អ័រម៉ូន​melatonin​ដែល​អាចធ្វើឲ្យ​គេ​ងលក់​ស្កប់ស្កល់ ត្រូវបាន​ផលិត​កាន់តែច្រើន​នៅក្រោម​លក្ខខណ្ឌ​ទាំងនេះ​។ ទឹកដោះគោក្តៅ​នេះ ស័ក្កិសម​បំផុត​ផងដែរ សម្រាប់​អ្នក​ដែលមាន​បញ្ហា​គេង​មិន​លក់​រ៉ាំរ៉ៃ ។​

​ទឹក​Cherry ដូចជា​ទឹកដោះគោ​អ៊ីចឹង​ដែរ វា​មាន​ផ្ទុក​សារធាតុ​Tryptophan ដូច្នេះ​វា​អាច​ផលិត​អ័រម៉ូន  melatonin ជួយ​បង្កើន​គុណភាព​ដំណេក​របស់​អ្នក​។ ទឹក​ផ្លែឈើ​នេះ​ត្រូវបាន​សាកល្បង​នៅក្នុង​ការសិក្សា​ជាច្រើន ដើម្បី​ព្យាបាល​ការ​គេង​មិន​លក់ ហើយ​ត្រូវបាន​គេ​បង្ហាញថា ជា​ជម្រើស​មួយ​ដែលមាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​នេះ ដោយ​ធានា​ការ​សម្រាក​បាន​ស្កប់ស្កល់​ច្រើន​ម៉ោង​នៅ​ពេលយប់​។ ក្រៅពីនោះ តែ​ជី​អង្កាម​និង​តែ​បៃតង​ជាដើម សុទ្ធតែ​ជួយ​ដល់​អ្នក​ដែលមាន​បញ្ហា​នៅក្នុង​ការ​គេង​៕

 ពាក្យគន្លឹះ  សុខភាពគេងមិនលក់

ព័ត៌មានផ្សេងទៀត