ការថែទាំ​ទ្វារមាស​ក្រោយ​រួមភេទ​និងអំឡុងពេល​មក​រដូវ​

26-01-2021 6:10 pm 656

​ទ្វារមាស​ស្ត្រី​ងាយ​ប្រឈម​នឹង​ការឆ្លង​មេរោគ​បំផុត ជាពិសេស​នៅពេល​រួមភេទ ដែល​ជាទូទៅ​កើតឡើង​ចំពោះ​ស្ត្រី​មានគ្រួសារ​។ ក្រៅពីនេះ​ទ្វារមាស​ស្ត្រី ក៏​ងាយ​ប្រឈម​នឹង​ការឆ្លង​មេរោគ​បំផុត​ផងដែរ នៅពេល​មក​រដូវ​ប្រចាំ​ខែ​។ ពេលវេលា​នេះ ទាមទារ​ឲ្យ​ស្ត្រី​យកចិត្តទុកដាក់​ក្នុង​ការថែរក្សា​អនាម័យ​ទ្វេដង​។ នៅ​ក្នុងនោះ អ្នក​គួរ​សម្អាត​ទ្វារមាស​រាល់​ក្រោយពេល​រួមភេទ និង​នោម​ក្រោយពេល​រួមភេទ ដើម្បី​ជម្រុះ​ភាពកខ្វក់​ចេញ​។ 

​អំឡុងពេល​មក​រដូវ​ប្រចាំខែ​នារីៗ​ត្រូវ​ផ្លាស់ប្តូរ​សំឡី​អនាម័យ​២​ទៅ​៣​ម៉ោង​ម្តង ឬ​៣​ទៅ​៤​ម៉ោង​ម្តង ដោយ​អាស្រ័យ​ទៅតាម​ស្ថានភាព​នៃ​ឈាមរដូវ​តិច​ឬ​ច្រើន ដើម្បី​បង្កា​រការ​ធំក្លិន​ផង​និង​សម្អាត​នៅ​បរិវេណ​ទ្វារមាស​ផង​។ ចន្លោះ​ពេលនេះ សម្រាប់​នារី​ដែល​មានគ្រួសារ បើ​អាច​ផ្អាក​ការ​រួមភេទ​បាន​កាន់តែ​ល្អប្រសើរ ដ្បិត​វា​ជា​ពេលដែល​ងាយ​នឹង​ឆ្លង​មេរោគ​បំផុត​។ កាន់តែ​មាន​គ្រោះថ្នាក់ ប្រសិនបើ​ដៃគូ​ទាំងសងខាង មិន​ច្បាស់​ថា​ខ្លួន​មានការ​ករោគ​នៅ​ទ្វារមាស​ឬ​ដៃគូ​មាន​មេរោគ​ដែរ​អត់ ដូចជា​ស្វាយ ប្រ​ម៉េះ អេដស៍ ថ្លើម​។ 

​តែ​ប៉ុណ្ណេះ​មិនទាន់​គ្រប់គ្រាន់​ទេ នារីៗ​គួរ​ហាត់ប្រាណ​ដែល​អាចជួយ​ទ្វារមាស​ឲ្យមាន​សុខភាព​ល្អ ហើយ​លំ​ហាត់ប្រាណ​ដែលជា​ជម្រើស​ល្អ គឺ​ការ​ធាក់​កង់​។ លំ​ហាត់ប្រាណ​របៀបនេះ នឹង​ជួយ​ពង្រឹង​អាង​ត្រគៀក​ដែល​អាច​រក្សា​សុខភាព​ទ្វារមាស​ឲ្យ​ល្អ​។ បន្ថែម​លើ​នេះ អ្នក​ត្រូវ​ទទួលទាន​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ទ្វារមាស​ឲ្យបាន​គ្រប់គ្រាន់ ដូចជា ក្រូច ស្វាយ យ៉ា​អួ និង​ទឹកឃ្មុំ​។ ចំណែក អាហារ​ដែល​អ្នក​គួរ​ចៀសវាង​ញ៉ាំ គឺ​ខ្ទឹមបារាំង​៕

 ពាក្យគន្លឹះ  សុខភាពទ្វារមាស

ព័ត៌មានផ្សេងទៀត

 ស្វែងយល់ពីជំងឺរលាកសន្លាក់!

មនុស្ស​ប្រកប​របរ​៣​ប្រភេទ​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​កម្រិត​ខ្ពស់​

ប្រភេទ​អាហារ​ដែល​ជួយ​ឱ្យ​ថ្លើម​មាន​សុខភាព​ល្អ​

ការ​ហើមពោះ​ដែលជាបញ្ហាគ្រោះថ្នាក់​ដល់​ទារក​

គុណវិបត្តិនៃការទទួលទានអាហារហឹរ!

វិធី​ងាយៗ​ជួយ​ការពារ​អា​ការពុល​ឡាន​

ការ​រលាក​ស្បែក​និង​ជ្រុះ​សក់​ដែល​បណ្តាលមកពី​ការជក់បារី​

ហើមពោះ​ញឹកញាប់​អាច​បណ្តាលមកពី​ជំងឺមហារីក​៦​ប្រភេទ​

៤​ចំណុច​ដែល​ធ្វើឱ្យ​មនុស្ស​ស្រី​ប្រឈម​នឹង​ជំងឺមហារីក​ដោយ​មិន​ដឹងខ្លួន​

 គុណសម្បត្តិ និងគុណវិបត្តិរបស់គ្រាប់ជីចំពោះសុខភាព និងសម្រស់