ក្រុម​អាហារ​សម្បុរ​ខ្មៅ​ប៉ូវ​សុខភាព​តម្រងនោម​

25-01-2021 5:39 pm 596

​យោងតាម​ការស្រាវជ្រាវ​បាន​បង្ហាញថា អាហារ​ពណ៌​ខ្មៅ​សម្បូរ​ទៅដោយ​អាហារូបត្ថម្ភ​ខ្ពស់ ដែល​ល្អ​សម្រាប់​សុខភាព​។ ការ​ទទួលទាន​អាហារ​សម្បុរ​ខ្មៅ អាច​ពង្រឹង​មុខងារ​នៃ​តម្រងនោម និង​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យមាន​ដំណើរការល្អ​ឡើងវិញ​។ ជាពិសេស​មនុស្ស​ចាស់ ព្រោះ​សរីរាង្គ​ផ្សេងៗ​នៅក្នុង​រាងកាយ កំពុងតែ​មាន​ភាព​ជរា​ទៅតាម​វ័យ រួមទាំង​តម្រងនោម​ផងដែរ​។​ ​អាហារ​ពណ៌​ខ្មៅ​ដែល​ល្អ​បំផុត​សម្រាប់​តម្រងនោម ជាពិសេស​តម្រងនោម​ដែល​ខ្សោយៗ រួម​មានដូចជា ផ្សិត​ស្លឹក​ត្រចៀកកណ្តុរ សណ្តែក​ខ្មៅ អង្ករ​ខ្មៅ​និង​ល្ងខ្មៅ​។

សម្រាប់​ផ្សិត​ស្លឹក​ត្រចៀកកណ្តុរ មាន​អត្ថប្រយោជន៍​ក្នុងការ​ស្រូប​ដែល​អាចជួយ​សម្អាត​ក្រពេះ​។ ជាពិសេស មាន​ប្រសិទ្ធភាព​ជួយ​ពង្រឹង​រាងកាយ កាត់បន្ថយ​ភាព​ចាស់​និង​ស្តា​តម្រងនោម​ឲ្យមាន​សុខភាព​ល្អឡង​វិញ​។

ចំណែក សណ្តែកខ្មៅ​អាចជួយ​កម្តៅ​ក្រពះ ជំនួយ​ឈាម​និង​សម្អាត​ជាតិពុល​ចេញពី​តម្រង​នោម​។ ​​រីឯ​អង្ករ​ខ្មៅ​ឬ​ត្នោត​មាន​ប្រសិទ្ធភាព​ជួយ​ជំរុញ​ឲ្យ​ឆ្អឹង​និង​ថ្លើម​មាន​សកម្មភាព​ខ្លាំងក្លា ហើយ​អាច​បញ្ចេញ​ឧស្ម័ន​ពុល​ពី​ឈាម​ផងដែរ​។ កម្រិត​វីតាមីន​B1​និង​ជាតិ​ដែក​នៅក្នុង​អង្ករ​ពណ៌​ខ្មៅ​មាន​ច្រើនជាង​អង្ករ​ធម្មតា​រហូតដល់​ទៅ​៧​ដង​។ ប្រសិនបើ​អ្នក​ទទួលទាន​ក្នុង​រដូវរងារ វា​អាចជួយ​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​និង​តម្រងនោម​បាន​យ៉ាង​ល្អ​។  


​ល្ងខ្មៅ ពុំមាន​ផ្ទុក​ជាតិ​អាស៊ីត ខ្លាញ់ សម្បូរ​វីតាមីន​E​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាចជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ចេញពី​រាងកាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​អាចជួយ​ថែរក្សា​តម្រងនោម​ឲ្យមាន​សុខ​ភាពល្អ ប្រឆាំងនឹង​ភាព​ចាស់ ព្យាបាល​បញ្ហា​រំលាយ​អាហារ​និង​សក់ស្កូវ​មុន​អាយុ​៕

 ពាក្យគន្លឹះ  សុខភាពតម្រងនោម

ព័ត៌មានផ្សេងទៀត

 ស្វែងយល់ពីជំងឺរលាកសន្លាក់!

មនុស្ស​ប្រកប​របរ​៣​ប្រភេទ​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​កម្រិត​ខ្ពស់​

ប្រភេទ​អាហារ​ដែល​ជួយ​ឱ្យ​ថ្លើម​មាន​សុខភាព​ល្អ​

ការ​ហើមពោះ​ដែលជាបញ្ហាគ្រោះថ្នាក់​ដល់​ទារក​

គុណវិបត្តិនៃការទទួលទានអាហារហឹរ!

វិធី​ងាយៗ​ជួយ​ការពារ​អា​ការពុល​ឡាន​

ការ​រលាក​ស្បែក​និង​ជ្រុះ​សក់​ដែល​បណ្តាលមកពី​ការជក់បារី​

ហើមពោះ​ញឹកញាប់​អាច​បណ្តាលមកពី​ជំងឺមហារីក​៦​ប្រភេទ​

៤​ចំណុច​ដែល​ធ្វើឱ្យ​មនុស្ស​ស្រី​ប្រឈម​នឹង​ជំងឺមហារីក​ដោយ​មិន​ដឹងខ្លួន​

 គុណសម្បត្តិ និងគុណវិបត្តិរបស់គ្រាប់ជីចំពោះសុខភាព និងសម្រស់