ការសិក្សា​បង្ហាញថា​អាហារ​ប្រៃ​ប្រឈម​ហានិភ័យ​នៃ​ជំងឺ​វង្វេង​ខ្ពស់​

22-01-2021 7:50 pm 500

​អ្នកស្រាវជ្រាវ​មកពី​វិទ្យាស្ថាន​Weill Cornell Medicine​នៅក្នុង​ទីក្រុង​ញ៉ូវ​យ៉​ក​ពន្យល់ថា របប​អាហារ ដែលមាន​ជាតិ​អំបិល​ខ្ពស់​អាច​កាត់បន្ថយ​លំហូរ​ឈាម ទៅកាន់​ខួរក្បាល​និង​បណ្តាលឲ្យ​កើត​ជំងឺ​វង្វេង​។ ការសិក្សា​នេះ​ត្រូវបានធ្វើ​ទៅលើ​សត្វ​កណ្តុរ ដែល​ត្រូវ​បានផ្តល់​អាហារ​ដែលមាន​ផ្ទុក​អំបិល​៤​ភាគរយ​ឬ​៨​ភាគរយ ច្រើនជាង​ការផ្តល់​អំបិល​ឲ្យ​កណ្តុរ​ធម្មតា​ចាប់ពី​៨​ទៅ​១៦​ដង​។ 

​បន្ទាប់ពី​ការ​ពិសា​ធន៍​រយៈពេល​៨​សប្តាហ៍ អ្នកជំនាញ​បាន​រកឃើញថា សត្វ​កណ្តុរ​ទាំងនោះ​មាន​ការថយចុះ​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល ដែល​ធ្វើឲ្យ​ការចង​ចាំមាន​ភាពទន់ខ្សោយ​។ សត្វ​កណ្តុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​អំបិល​ខ្ពស់ បានវិវត្ត​ទៅជា​ជំងឺ​វង្វែង ដែល​អាចធ្វើ​សកម្មភាព​អាក្រក់ៗ​ដោយ​មិន​ដឹងខ្លួន​។​

​នេះ​ជា​ការសិក្សា​ទៅលើ​សត្វ​កណ្តុរ​ក៏ពិតមែន ប៉ុន្តែ​អាច​ឆ្លុះបញ្ចាំង​លើ​មនុស្ស​បានដែរ ត្បិត​ធ្លាប់មាន​ការពិសោធ​ន៍​កន្លងមក ពាក់ព័ន្ធ​នឹង​ជំងឺលើសឈាម​។ កណ្តុរ​ដែល​ស៊ី​អាហារ​រសជាតិ​ប្រៃ​ខ្លាំង បានវិវត្ត​ទៅរក​ជំងឺលើសឈាម នេះ​ជា​ភស្តុ​ក​តាង​ជាក់ស្តែង ដែល​បង្ហាញថា មនុស្ស​ដែល​និយម​អាហារ​រសជាតិ​ប្រៃ​ខ្លាំង ប្រឈម​នឹង​ការកើត​ជំងឺលើសឈាម​៕

 ពាក្យគន្លឹះ  សុខភាពជំងឺវង្វេង

ព័ត៌មានផ្សេងទៀត