បច្ចេកទេសបណ្តុះកូនផ្កាកុលាប

22-01-2021 8:22 am 390

ផ្កាកុលាបជាប់ឈ្មោះជារុក្ខជាតិដាំលម្អសួនមួយដ៏ពេញនិយម ក៏ព្រោះដោយសារសម្រស់ដ៏ឆើតឆាយរបស់ខ្លួន ។ លោក-អ្នកអាចនឹងមានចម្ងល់អំពីការបណ្តុះកូនផ្កាលម្អសួនដ៏មានប្រជាប្រិយនេះមិនខាន ។ វិធីបណ្តុះឫសផ្កានេះ មានច្រើនរបៀប តែខាងក្រោមនេះយើងខ្ញុំសូមលើកតែមួយវិធីមកបង្ហាញប៉ុណ្ណោះ ។

សម្ភារៈដែលត្រូវមាន ៖
- មែកផ្កាកុលាប (ដែលខ្លួនស្រឡាញ់ចង់បាន)
- ដបជ័រ ឬកែវជ័រទឹកអំពៅ
- ដីលាយឫសកំប្លោកឬចកស្ងួត
- ថ្នាំជំនួយឫស (មានលក់នៅហាងលក់ថ្នាំកសិកម្ម)

វិធីបណ្តុះ ៖
- ដាក់ដីឱ្យហាប់ណែនចូលក្នុងកែវជ័រទឹកអំពៅ
- កោសសំបកនិងរំអិលចេញពីមែកកុលាបប្រវែងមួយថ្នាំងដៃ រួចត្រាំ ជ្រលក់ថ្នាំជំនួយឫស
- កប់ផ្នែកឫសចូលដី និងបង្ហាប់ដីឱ្យណែន
- យកថង់ប្លាស្ទិកគ្រប ដោយយកកៅស៊ូកងចងរឹបមាត់កែវជ័រទឹកអំពៅ ក្នុងកម្រិតល្មម
- ទុករយៈពេល២០ថ្ងៃ វានឹងចេញឫស

ចំណាំ ៖
- ដីសម្រាប់បណ្តុះឫសត្រូវតែជាដីដែលមានសំណើមជាប្រចាំ
- បើសិនជាដីស្ងួតកើតឡើងអំឡុងពេលសាកមែក យើងត្រូវយកសឺរ៉ាងបូមទឹកឱ្យសើមដី ។

 ពាក្យគន្លឹះ  កសិកម្មផ្កាកុលាប

ព័ត៌មានផ្សេងទៀត