បច្ចេកទេសដាំត្រប់វែង ឬត្រប់ក្តគោ

22-01-2021 8:20 am 542

ត្រប់វែង មានឈ្មោះវិទ្យាសាស្ត្រហៅថា Salanum Melongena ដែលមានសណ្ឋានមូលវែងពណ៌ស្វាយ ហើយប្រជាជនខ្មែរនិយមហៅថាត្រប់ក្តគោ ។ ខាងក្រោមនេះជាបច្ចេកទេសខ្លះៗដើម្បីរៀបចាំដាំដុះដំណាំត្រប់វែង ។

ការរៀបចំ ៖
- ត្រៀមផើងសមល្មមមួយ
- ដីមានលាយជីកំប៉ុស្ត
- គ្រាប់ពូជ (ពូជត្រប់ដែលល្អ មិនខ្ចីពេក)

ការដាំដុះ ៖
- យកគ្រាប់ពូជត្រប់ ទៅព្រោះលើថ្នាលដើម្បីបណ្តុះកូន
- នៅពេលកូនលូតលាស់ ត្រូវជ្រើសរើសយកតែកូនត្រប់ណាថ្លោះៗធំល្អ និងមានសុខភាពល្អ កម្ពស់១តឹក
- រៀបចំចាក់ដីចូលក្នុងផើងដែលចង់ដាំ ក្នុងបរិមាណសមល្មម
- យកកូនត្រប់មកដាំក្នុងរណ្តៅក្នុងផើង រួចស្រោចទឹកឱ្យសើម
- ដាក់បង្គោលឫស្សីចងផ្អោបដើមដើម្បីរក្សាលំនឹង
- ក្រោយដាំបានរយៈពេល១ខែកន្លះ យើងអាចប្រមូលផលបានហើយ

ការថែទាំ ៖
- ស្រោចទឹកមួយថ្ងៃពីរដង
- ឧស្សាហ៍ជ្រុំគល់ត្រប់ និងសម្អាតស្មៅ
- ក្តិចស្លឹកចាស់ៗចេញ ៕ 

 ពាក្យគន្លឹះ  កសិកម្មត្រប់វែង

ព័ត៌មានផ្សេងទៀត