គួរ​ចៀសវាង​ទទួលទាន​ម្នាស់ បើ​កំពុងតែ​មាន​បញ្ហា​សុខភាព​ទាំងនេះ​!

21-01-2021 5:50 pm 279

​បើ​យោងតាម​វេជ្ជសាស្ត្រ​ចិន​បង្ហាញថា ម្នាស់​មាន​សមត្ថភាព​ជួយ​ពង្រឹង​ដល់​ក្រពះ ជួយ​គាំទ្រ​ការរំលាយ​អាហារ ជំនួយ​ដល់​លំពែង សម្អាត​ពោះវៀន កម្ចាត់​ខ្លាញ់​ចេញពី​ឈាម​និង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត​។ ទោះបី​ម្នាស់ ជា​ផ្លែឈើ​សម្បូរ​ទៅដោយ​អាហារូបត្ថម្ភ ដែល​រាងកាយ​ត្រូវការ​ជា​ចាំបាច់​ក៏ពិតមែន ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់គ្នា​អាច​ទទួលទាន​តាមតែ​អំពើ​ចិត្ត​នោះទេ​។ មនុស្ស​មួយចំនួន គួរតែ​ជៀសវាង​ទទួលទាន​ផ្លែ​ម្នា​ស់ ព្រោះ​វា​អាចធ្វើឲ្យ​ជំងឺ​កាន់តែ​មាន​អាការៈ​ធ្ងន់ធ្ងរ​ពិបាក​ក្នុង​ការព្យាបាល​។​

​នៅ​ក្នុងនោះ អ្នក​ដែលមាន​បញ្ហា​អាឡែ​ហ្ស៊ី ប្រសិនបើ​ទទួលទាន​ផ្លែ​ម្នាស់​រយៈពេល​ប្រហែ​ជា​១៥​ទៅ ៦០​នាទី​នឹង​កើតមាន​បញ្ហា​ឈឺពោះ ក្អួត វិលមុខ ហូរឈាម​តាម​អវយវៈ​ឬ​តាម​ជើងធ្មេញ​។ រោគសញ្ញា​ធ្ងន់ធ្ងរ អាច​ពិបាក​ដកដង្ហើម​និង​ញ័រ​ទ្រូង​ផងដែរ​។ ប្រសិនបើ​រោគសញ្ញា​លេចឡើង​ភ្លាមៗ អ្នក​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​។ 

​ក្រៅពីនេះ អ្នក​ដែលមាន​ជំងឺ​ដំបៅ​ក្រពះ ជំងឺ​តម្រងនោម​ឬ​រលាក​សន្លាក់​រ៉ាំរ៉ៃ គួរ​ចៀសវាង​ទទួលទាន​ម្នាស់​។ សូម្បីតែ​អ្នក​ដែលមាន​ជំងឺ​គ្រុ​នក្តៅ កន្ទួលរ​មាស់​ឬ​ជំងឺ​ត្រអក ក៏​មិនគួរ​ទទួលទាន​ម្នាស់​ដែរ​៕

 ពាក្យគន្លឹះ  សុខភាពម្នាស់

ព័ត៌មានផ្សេងទៀត