ជម្រុះ​កោសិកា​ស្បែក​ងាប់​ដោយ​ប៉េងប៉ោះ​ទុំ​

20-01-2021 7:32 pm 630

​កោសិកា​ងាប់​គ​រលើ​ស្បែក​មួយថ្ងៃៗ​មាន​ច្រើនណាស់ ហើយ​ភាព​ក​កកកុញ​នៃ​កោសិកា​ដែល​ស្លាប់​ហើយ​តោង​ជាប់​លើ​ស្បែក​មុខ​នេះហើយ ដែល​ធ្វើឲ្យ​ផ្ទៃ​មុខរបស់​អ្នកប្រើប្រាស់​ផលិតផល​អ្វី​ក៏​មិន​ចូល​ស្បែក​មុខ​ឡើយ និង​ធ្វើឲ្យ​ស្បែក​មុខគ្រើម​មិន​ទន់រ​លោង​ និងបញ្ហាស្បែកមុខផ្សេងៗទៀត។ យ៉ាងណា​មាន​វិធី​ងាយៗ ដែល​អាចជួយ​ដល់​ការ​ជម្រុះ​កោសិការ​ងាប់​លើ​ស្បែក​មុខ​នេះ​បាន ដោយ​អ្នក​គ្រាន់តែ​ប្រើ​ប៉េងប៉ោះ​ទុំ​និង​ស្ករ​ប៉ុណ្ណោះ​។​

​ការ​លាយ​បញ្ចូល​គ្នា​រវាង​ប៉េងប៉ោះ​និង​ស្ករស បង្កើតបានជា​ស្ក្រាប់មុខ​យ៉ាងពិ​សេសមួយ ដោយ​វា​ជួយ​ជម្រុះ​កោសិកា​ស្បែក​ងាប់ និង​ធ្វើឲ្យ​ស្បែក​មាន​ពន្លឺ សុខភាព​ល្អ​។ វិធី​ធ្វើ គឺ​យក​ប៉េងប៉ោះ​ទុំ​មួយ​ផ្លែ​ពុះ​ជា​ពីរ​ហើយ​យក​ស្ករស​រោយ​ពីលើ​មុខ​ប៉េងប៉ោះ​ដែល​កាត់​ហើយ រួច​យកមក​ត្រដុស​លើ​ផ្ទៃមុខ​ថ្នមៗ បែប​រង្វង់​ស្រាលៗ ហើយ​ទុក​វា​ចោល​រយៈពេល​១០​នាទី ចាំ​លាង​សម្អាត​ស្បែក​មុខ​ជាមួយ​ទឹក​។ អ្នក​អាច​ធ្វើបែបនេះ​ពី​៣​ទៅ​៤​ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​សំគាល់​មើល​ភាពប្រែប្រួល​លើ​ផ្ទៃមុខ​៕

 ពាក្យគន្លឹះ  សម្រស់ប៉េងប៉ោះ

ព័ត៌មានផ្សេងទៀត