រយៈពេល​១០​ឆ្នាំ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទទួលបាន​ជោគជ័យ​ខ្ពស់​

19-01-2021 5:26 pm 143

​លោក​ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២១​នេះ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០១០​រហូតដល់​ឆ្នាំ​២០២០ ការងារ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង ប៉ុន្តែ​ក៏មាន​បញ្ហា​ខ្លះ​ដែល​ភាគី​ពាក់ព័ន្ធ​ត្រូវ​រួបរួមគ្នា​ដោះស្រាយ​បន្ដទៀត ដើម្បីឲ្យ​កាន់តែ​ទទួលជោគជ័យ​បន្ថែម​។ ការលើកឡើង​បែបនេះ​របស់លោក​ស ខេង ធ្វើឡើង​ក្នុង​កម្មវិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ដ្រី ២០១៩-២០២៣​។ 

​សំឡេង​លោក​ស ខេង​៖

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​លើក​ឧទាហរណ៍​ថា ចំពោះ​បញ្ហា​គ្រឿងញៀន ក៏​ស្ថិតនៅក្នុង​កម្មវិធី​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ក្នុង​ការអនុវត្ត​នាពេល​កន្លងទៅ ដែល​ទទួលបាន​លទ្ធផល​ច្រើន ហើយ​ចំនួន​ចាប់​ជនល្មើស​ជួញដូរ​គ្រឿងញៀន និង​វត្ថុតាង​គ្រឿងញៀន​មក​ដាក់ទោស​ក៏បាន​កាន់តែច្រើន​ដែរ​ផងដែរ ប៉ុន្ដែ​នៅ​មិនទាន់​ធូរស្រាល​។ គួរ​ជម្រាប​ថា​ពេញ​មួយឆ្នាំ​២០២០ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូទាំងប្រទេស​បាន​ចំនួន​១០,៤៦១​ករណី ដោយ​ឃាត់ខ្លួន​មនុស្ស​ជាង​២​ម៉ឺន​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ៣​តោន​។​

​លោក​បន្ដថា បញ្ហា​ខ្លះ​ត្រូវ​ដក​ចេញពី​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដើម្បី​ដាក់បញ្ចូល​បញ្ហា​បច្ចុប្បន្នភាព​វិញ​៕ ដោយ​៖ ម៉ៅ សុភ័ក្ត្រា​

ព័ត៌មានផ្សេងទៀត