លោក​បាយដិ​ន​នឹង​ផ្លាស់ប្ដូរ​​គោលនយោបាយ​ធំៗ​​ពេល​ចូល​កាន់​តំណែង​១០​ថ្ងៃ​ដំបូង​

18-01-2021 4:45 pm 571
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក​លោកចូ បាយដិន

​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោកចូ បាដិ​ន គ្រោង​នឹងចូលរួម​ឡើងវិញ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ទី​ក្រុងប៉ារីស ហើយ​នឹង​ផ្លាស់ប្ដូរ​គោលនយោបាយ​មួយចំនួនទៀត ស្ថិតក្រោម​ការដឹកនាំរ​បស់​លោក​ក្រោយ​ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី​ថ្មី​។ លោក​នឹង​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ទី​៤៦​របស់​អាមេរិក​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។ 

​នៅក្នុង​សេចក្ដី​ជូន​ព័ត៌មាន​មួយ​គ្រោង​ផ្ញើ​ទៅកាន់​បុគ្គលិក​សេត​វិមាន​បានឲ្យដឹងថា លោក​បាយដិ​ននឹង​ចុះហត្ថលេខា​លើសេ​ចក្ដី​ណែនាំ​ចំនួន​១០ នៅ​ថ្ងៃ​ចូល​កាន់តំណែង​ដំបូង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ ដូចជា​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។ ក្នុងនោះ​រាប់បញ្ចូល​ការវិលត្រឡប់​របស់​អា​មេរិក​ទៅក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ទី​ក្រុងប៉ារីស និង​ដក​បម្រាម​ធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក ពី​បណ្ដា​ប្រទេស​មួយចំនួន​មាន​ជន​មូស្លីម​ភាគច្រើន​។ ការកំណត់​ឲ្យ​ពាក់​ម៉ាស់​នៅពេល​ធ្វើដំណើរ គឺជា​ជំហាន​មួយ​ផ្សេងទៀត​។ 

​នៅក្នុង​សេចក្ដី​ជូន​ព័ត៌មាន​បានបញ្ជាក់​ផងដែ​រថា ផែនការ​របស់លោក​បាយដិន​ដទៃទៀត​សម្រាប់​រយៈរ​យៈ​ពេល​១០​ថ្ងៃ​ដំបូង​ក្នុង​អាណត្ដិ រួមមាន​ការពន្យារពេល​លើ​ការបង់ប្រាក់​កម្ចី​របស់​និស្សិត និង​ការពង្រីក​ការ​ធ្វើតេស្ដ​រក​មេ​រោគកូ​វីដ​-១៩​។ នាយក​ផ្នែក​ទំនាក់ទំនង​នៃ​សេត​វិមាន​ដែល​នឹង​ចូល​កាន់តំណែង​ក្នុងពេល​ឆាប់ៗ​មុខ អ្នកស្រី​Kate Bedingfield​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន​ថា លោក​បាយដិ​ននឹង​ចាត់វិធានការ​ដើម្បី​ផ្លាស់ប្ដូ​រនូវ​រាល់​សកម្មភាព​ដែល​គួរឲ្យកត់សម្គាល់​បំផុ​តរបស់​រដ្ឋបា​ល​លោកត្រាំ​។ លោក​បាយដិ​នក៏​នឹង​ចាប់ផ្ដើម​ធ្វើតា​ម​អ្វីដែល​បាន​សន្យា​ក្នុងពេល​ឃោសនា​ផងដែរ​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  លោកបាយដិនគោលនយោបាយ

ព័ត៌មានផ្សេងទៀត