ស្អែក​នឹង​មាន​សន្និសីទ​ពី​​វឌ្ឍនភាព​មូលដ្ឋាន​​ឃុំ​សង្កាត់​​របស់​​ខេត្ត​ព្រះសីហនុ​​

13-01-2021 3:35 pm 103

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន ស្ដីពី «​វឌ្ឍនភាព​មូលដ្ឋាន ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ដ​» នៅវេលា​ម៉ោង​០៩៖៣០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២១​ស្អែក​នេះ នៅ​ជាន់​ផ្ទាល់​ដី សាល​សេរីភាព នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។ 

​សន្និសីទ​សារព័ត៌មាន​នេះ មាន​គោលដៅ​បំផុស និង​បង្ហាញ​ជា​សាធារណៈ​នូវ​យន្ដការ​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ ជា​ប្រវត្តិសាស្ដ្រ​របស់​កម្ពុជា និង​ផ្សព្វផ្សាយ​ពី​សមិទ្ធផល ដែល​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​សម្រេច​បាន ក្នុង​ការផ្ដល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ឃុំ សង្កាត់​។​

​សន្និសីទ​សារព័ត៌មាន ដឹកនាំ និង​សម្រេចសម្រួល​ដោយ​លោក ផៃ ស៊ីផា​ន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។ ដោយឡែក វាគ្មិន​ដែល​នឹងចូលរួម​គឺ​តំណាង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​៕

ព័ត៌មានផ្សេងទៀត