មិនទាន់​កំណត់ពេល​បើក​សេវា​រថយន្តក្រុង​និង​កាណូត​សាធារណៈ​នៅឡើយ​ទេ​

12-01-2021 2:45 pm 220

​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បានប្រកាស​ផ្អាក​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ និង​សេវា​ដឹកជញ្ជូន​តាម​កាណូត កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២០​កន្លងទៅ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូវី​ដ​-១៩​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​ទូទាំង​ពិភពលោក​។​

​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២១​នេះ បានឲ្យ​វិទ្យុ​វា​យោ​ដឹងថា សាលា​រាជធានី​ភ្នំពេញ​មិនទាន់​អាច​កំណត់​បាន​ថា​បើក​សេវា​រថយន្ត និង​កាណូត​សាធារណៈ​វិញ​បាន​ពេលណា​នោះទេ គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។ 

​សំលេង​លោក​ម៉េត មាស​ភក្តី​៖

​សូមជម្រាបថា​ការផ្អាក​សេវាសាធារណៈ​ទាំងនេះ គឺជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល និង​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវី​ដ​១៩​ក្នុង​សហគមន៍​។ ទន្ទឹមនឹង​ការផ្អាក​សេវាសាធារណៈ​ទាំងពីរ​នេះ អាជ្ញាធរ​ក៏បាន​ស្នើសុំ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​សេវា​រថយន្តក្រុង​សាធារណៈ និង​កាណូត​យោគយល់​ដោយ​អនុគ្រោះ​។ 

​គួរបញ្ជាក់​ផងដែ​រថា បច្ចុប្បន្ននេះ​កម្ពុជា​មាន​រថយន្តក្រុង​សាធារណៈ​ចំនួន​២៣៥​គ្រឿង ប្រតិបត្តិការ​ខ្សែ​រត់​១៣​ខ្សែ​នៅ​រាជធានី​ភ្នំពេញ ក្នុងនោះ​ទទួលបាន​ពី​ប្រទេស​ជប៉ុន​៨០​គ្រឿង ប្រទេស​ចិន​១០០​គ្រឿង និង​ការរៀបចំ​ខ្លួនឯង​មាន​ចំនួន​៥៧​គ្រឿង​៕ ដោយ​៖ ម៉ៅ សុភ័ក្ត្រា 

ព័ត៌មានផ្សេងទៀត