ការទំពែកនិងជ្រុះសក់ ជាទូទៅបណ្តាលមកពី អាយុ, អតុល្យភាពអ័រម៉ូន, របួសឬរលាក, កង្វះជាតិដែក, ខ្លាញ់ប្រូតេអ៊ីនមិនគ្រប់គ្រាន់នៅក្នុងរបបអាហារ , ធ្លាប់មានជីដូនជីតាឬសមាជិកគ្រួសារមានបញ្ហាទំពែក និងការផ្ទុកជំងឺមួយចំនួនក៏បណ្តាលឲ្យទំពែកដែរ។ មូលហេតុមួយចំនួនដែលបណ្តាលឲ្យទំពែក អាចដោះស្រាយបាន ដោយវិធីតាមបែបធម្មជាតិ។
ការដោះស្រាយបញ្ហាទំពែកក្បាលតាមបែបធម្មជាតិ មានច្រើនជម្រើសនៅក្នុងនោះមាន ការប្រើប្រាស់ ប្រទាលកន្ទុយក្រពើ ខ្ទឹមបារាំងនិងម្សៅសូដាជាដើម។ ការប្រើម្សៅសូដាជាវិធីសាមញ្ញ តែមានប្រសិទ្ធភាពខ្ពស់ អាចធ្វើឲ្យសក់ដុះលូតលាស់ឡើងវិញភ្ជិតកន្លែងដែលទំពែកបាន។
ចំពោះការដោះស្រាយបញ្ហាទំពែកដោយប្រើម្សៅសូដា អ្នកគ្រាន់តែយកម្សៅសូដាចំនួន៣ស្លាបព្រា លាយជាមួយទឹកធម្មតាចំនួន៩ស្លាបព្រា កូរឲ្យចូលគ្នាសព្វ។ បន្ទាប់មក យកល្បាយនេះ មកលាបពីគល់រហូតដល់ចុងសក់ រួចទុកវាចោលរយៈពេល១ទៅ៣នាទី ហើយលាងសម្អាតចេញឲ្យបានស្អាតល្អ។ លទ្ធផលនឹងបង្ហាញបន្ទាប់ពីអនុវត្តបានមួយសប្តាហ៍ដំបូង ហើយលទ្ធផលកាន់តែល្អប្រសើរជាងនេះ នឹងត្រូវបង្ហាញបន្ទាប់ពីអនុវត្តបានរយៈពេលមួយខែ៕