ការហូរឈាមតាមច្រមុះ មិនបង្កឲ្យមានជំងឺធ្ងន់ធ្ងរទេ តែអាចបង្កការរំខាននៅពេលដែលបញ្ហានេះ ឧស្សាហ៍កើតឡើងញឹកញាប់ មិនថាលើមនុស្សចាស់ឬក្មេងៗ។ អ្នកដែលមានបញ្ហាហូរឈាមតាមច្រមុះភាគច្រើន ជាមនុស្សដែលមានបញ្ហាអាឡែស៊ីច្រមុះ សម្ពាធឈាមឡើងខ្ពស់ឬតំណពូជ។ ទោះជាយ៉ាងណា ប្រសិនបើករណីស្រាលៗ អ្នកអាចព្យាបាលនៅផ្ទះដោយខ្លួនឯងបាន ដោយមិនចាំបាច់ទៅពេទ្យឡើយ។
នៅក្នុងនោះ អ្នកអាចប្រើទឹកកក វាមានសមត្ថភាពក្នុងការបញ្ឈប់ការហូរឈាម ភ្ជិតមុខរបួសសរសៃវ៉ែន និងបន្ថយការរលាក។ ចំពោះវិធីនេះអ្នកត្រូវយកទឹកកក២ទៅ៣ដុំ រុំនៅក្នុងកូនកន្សែងមួយ មកស្អំនៅលើច្រមុះ ប្រហែលជា៥នាទី។ សីតុណ្ហភាពត្រជាក់របស់វានឹងធ្វើឲ្យឈាមឆាប់កក ហើយបញ្ឈប់ការហូរឈាម។
ក្រៅពីនេះ អ្នកអាចប្រើខ្ទឹមបារាំង មានផ្ទុកភ្នាក់ងារជួយជំរុញឲ្យមុខរបួសឆាប់កកឈាម ព្រោះវាមានផ្ទុកវីតាមីនCនិងសារធាតុbioflavonoidsដែលមានសមត្ថភាព ជួសជុលសរសៃឈាមដែលធ្លុះធ្លាយ។ អ្នកគ្រាន់តែហាន់ខ្ទឹមបារាំងពីរទៅបីចំណិត រួចហិតក្លិនរបស់វាមិនយូរទេ ឈាមនឹងឈប់ហូរ៕