ការផ្ទុះអាវុធបន្ដបន្ទាប់គឺមកពីកំហុសបុគ្គលមិនមែនការគ្រប់គ្រងអាវុធមិនល្អនោះទេ

11-01-2021 12:14 pm 742

 ថ្មីៗនេះមានការណីផ្ទុះអាវុធកើតឡើងជាច្រើនករណីផ្ទួនៗគ្នា នៅក្នុរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដែលបណ្តាលឱ្យមានជនរងគ្រោះ ព្រមទាំងស្លាប់បាត់បង់ជីវិតជាច្រើនករណី។ ពាក់ព័ន្ធទៅនឹងបញ្ហានេះលោកឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបា្រប់វិទ្យុវាយោថា សម្រាប់ការគ្រប់គ្រងអាវុធនៅកម្ពុជា គឺមានការគ្រប់គ្រងបានល្អប្រសើរហើយ តែចំពោះករណីផ្ទុះអាវុធកន្លងមកពុំមែនដោយសារការគ្រប់គ្រងអាវុធនោះទេ គឺដោយសារតែមន្ត្រីមួយចំនួនដែលមានសិទ្ធប្រើប្រាស់និងកាន់កាប់អាវុធនោះ មិនបានអនុវត្តត្រឹមត្រូវតែប៉ុណ្ណោះ។ ដោយឡែកមន្ត្រីដែលអនុវត្តមិនបានត្រឹមត្រូវនោះលោកឆាយ គឹមឃឿនបានឱ្យដឹងថា កម្លាំងមានសមត្ថកិច្ចបានពិន័យយ៉ាងតឹងរ៉ឺង និងចាត់វិធានការច្បាប់ទៅតាមកម្រិតកំហុសរបស់ពួកគាត់….

សំឡេងលោកឆាយ គឺមឃឿន៖

ជាមួយគ្នានោះលោកឆាយ គឹមឃឿនក៏បានបញ្ជាក់ថា ការគ្រប់គ្រងអាវុធនៅកម្ពុជាមានលក្ខណៈល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ រហូតកម្ពុជាត្រូវបានប្រទេសអាស៊ាន និងប្រទេសជាដៃគូក្នុងតំបន់អាស៊ានវាយតម្លៃខ្ពស់និងទទួលស្គាល់ ជាប្រទេសដែលទទួលជោគជ័យក្នុងការគ្រប់គ្រងអាវុធនិងប្រឆាំងការជួញដូរអាវុធឆ្លងដែនខុសច្បាប់ផងដែរ៕ 

 

ព័ត៌មានផ្សេងទៀត