សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបញ្ជាក់ប្រាប់ទៅសមាជិករបស់ខ្លួនកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ថា បន្ទាប់ពីកម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក(Generalized System of Preferences-GSP)បានផុតរលត់សុពលភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេស និងដែនដី១១៩ទៀត កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នឹងមានផលប៉ះពាល់ផ្ទាល់ទៅលើអ្នកបញ្ជាទិញ។ ប៉ះពាល់ទៅលើអ្នកបញ្ជាទិញ ដោយសារត្រូវបង់ពន្ធនាំចូលទៅកាន់សហរដ្ឋអាមេរិកសិន រហូតទាល់តែកម្មវិធីនេះ ត្រូវសហរដ្ឋអាមេរិកផ្តល់សុពលភាពឡើងវិញ។
សម្រាប់មេដឹកនាំសហជីពក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ក្នុងនោះមានលោកអាត់ ធន់ និងលោកប៉ាវ ស៊ីណា ពួកគេបានសម្ដែងការព្រួយបារម្ភ និងចាត់ទុកបញ្ហានេះ ជាបញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជាយើងបន្ថែមទៀត ខណៈកម្ពុជាកំពុងតែប្រឈមក្នុងការនាំទំនិញចេញទៅសហភាពអឹរ៉ុប ដោយសារត្រូវបង់ពន្ធ២០%។ មេដឹកនាំសហជីពទាំងនេះបានលើកឡើងផងដែរថា កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក GSP អាចនឹងភ្ជាប់លក្ខខណ្ឌបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដូចប្រព័ន្ធអនុគ្រោះពន្ធ EBA សហភាពអឺរ៉ុប បើសហរដ្ឋអាមេរិកបន្តផ្ដល់ឱ្យកម្ពុជាសារជាថ្មី។
តើសហរដ្ឋអាមេរិកពិតជាយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ភ្ជាប់លក្ខខណ្ឌជាមួយកម្មវិធីអនុគ្រោះពន្ធទូទៅ GSP របស់ខ្លួន ដូចប្រព័ន្ធអនុគ្រោះពន្ធ EBA សហភាពអឺរ៉ុបឬក៏យ៉ាងណា? នៅក្នុងហេតុការណ៍សំខាន់នាថ្ងៃនេះ វិទ្យុវាយោបានសម្ភាសន៍លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ និងលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលរៀបចំជូនដោយសេង បារាំង ដូចតទៅ៖
សំឡេង៖