មេ​ប៉ូលិស​នៅ​វិមាន​សភា​អាមេរិក​លាលែង​ពី​តំណែង​ក្រោយ​ផ្ទុះ​ហិង្សា​

08-01-2021 11:53 am 592
លោក​Steven Sund

​មេ​ប៉ូលិស​នៃ​វិមាន​សភា​កា​ពី​តូ​ល​អាមេរិក លោក​Steven Sund បានប្រកាស​លាលែង​ពី​តំណែង​នៅ​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០២១ មួយ​ថ្ងៃក្រោយ​ក្រុមគាំទ្រ​លោក​ដូណាល់ ត្រាំ​សម្រុកចូល​ក្នុង​វិមាន​រដ្ឋសភា​អាមេរិក​នៅ​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២១​។ ប៉ូលិស​នៃ​វិមាន​កា​ពី​តូ​ល​មិនទាន់​ឆ្លើយតប​ភ្លាមៗ​ទេ ពាក់ព័ន្ធ​នឹង​ការលាលែង​ពី​តំណែង​បស់​លោក​Steven Sund​។​

យ៉ាងណា លោកស្រី​Nancy Pelosi​សមាជិសភាម​កបី​គណបក្ស​ប្រជាធិបតេ​យ្យ ដែល​ស្ថិតក្នុង​ចំណោម​សមាជិកសភា​ជាច្រើនរូប​ទៀត ដែល​បាន​ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​បន្ទប់​សុវត្ថិភាព​ក្នុង​សភា បន្ទាប់ពី​ក្រុមអ្នកតវ៉ា​ព្យាយាម​វាយ​បំបែក​ទ្វារ​សភា បាន​ស្តីបន្ទោស​លើ​ភាពយឺតយ៉ាវ​របស់​ប៉ូលិស នៅក្នុង​ការបញ្ជូន​កម្លាំង​មក​បន្ថែម ដើម្បី​អន្តរាគមន៍​បង្ក្រាប​ក្រុមបាតុករ​ឲ្យបាន​ឆាប់រហ័ស តាម​ការស្នើសុំ​។ លោកស្រី Nancy Pelosi ដែល​ទើបតែ​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ម្តងទៀត ឲ្យ​ឡើង​ធ្វើជា​ប្រធានសភា​អាមេរិក​ក្នុង​អាណត្តិ​ថ្មី ក៏​បានទាមទារ​ឲ្យមាន​ការ​ពិនិត្យឡើងវិញ​ផងដែរ លើ​សកម្មភាព​អន្តរាគមន៍​យឺតយ៉ាវ​ខុស​ប្រក្រតី​របស់​ប៉ូលិស​។​

គួរជម្រាបជូនថា នៅថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមបាតុករ​គាំទ្រ​លោក​ដូណាល់ ត្រាំ​បាន​សម្រុកចូល​ទៅ​អគារ​សភា​អាមេរិក រួច​ក៏​ប៉ះទង្គិច​ជាមួយនឹង​ប៉ូលិស​។ ព្រឹត្តិការណ៍​ដ៏​គួរឲ្យភ្ញាក់ផ្អើល​នេះ បណ្តា​លឲ្យមនុស្ស​៤​នាក់​ស្លាប់ និង​៦៨​នាក់​ត្រូវបាន​ចាប់ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​សារព័ត៌មាន​BBC នៅ​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២១​។ ការតវ៉ា​ដែល​ផ្ទុះឡើង​នៅពេល​សមាជិកសភា​កំពុង​ពិនិត្យ​និង​បោះឆ្នោត​បញ្ជាក់​ពី​ជ័យជម្នះ​របស់​លោកចូ បៃ​ដិន ត្រូវបាន​គេ​ដឹងថា ដោយសារតែ​ក្រុមគាំទ្រ​លោក​ត្រាំ មិន​ពេញចិត្ដ​នឹង​លទ្ធផល​បោះឆ្នោត​កាលពី​ថ្ងៃទី​០៣​ខែវិច្ឆិកា​ឆ្នាំមុន​៕​ ដោយ៖អ៊ុន សុខឡា

 ពាក្យគន្លឹះ  អាមេរិកមេប៉ូលិសសភា

ព័ត៌មានផ្សេងទៀត