ចំណុចសំខាន់ៗ ដែលកសិករគួរចាប់អារម្មណ៍លើការចិញ្ចឹមបង្កងទឹកសាប

08-01-2021 10:38 am 102

- បង្កងពេញវ័យអាយុពី ៨ -១០ ខែ
- ស៊ីចំណីចម្រុះ ដូចជា ពពួកសត្វល្អិតក្នុងទឹក រុក្ខជាតិ កន្ទក់ ត្រី ជី សណ្តែងសៀង ចុងអង្ករ មើមដំឡូងជ្វា ពោត ។ល។ បង្កង ១គីឡូក្រាម ផ្តល់ចំណីឱ្យស៊ី២គីឡូក្រាម
- ក្នុងធម្មជាតិ បង្កងពងកូននៅទឹកភ្លាវ និងផ្លាស់លូតលាស់មករស់នៅទឹកសាប់វិញ
- បង្កងអាចចិញ្ចឹមបានក្នុងស្រះទំហំពី ១.០០០-៥.០០០ ម៉ែត្រការ៉េ ជម្រៅទឹក ១-១,៥ម៉ែត្រ ។ ចំនួនកូនពូជ ពី១៥-៣០ ក្បាល ក្នុងមួយម៉ែត្រការ៉េ - ចិញ្ចឹមបានក្នុងស្រែ ស្រូវទំហំពី ០,៥-១ហិកតា ។ ក្នុងស្រែ មានប្រឡាយជុំវិញ ទទឹងប្រឡាយ ២-៣ម៉ែត្រ ជម្រៅ១-១,២ម៉ែត្រ ។ ចំនួនកូនពូជពី ១-២ក្បាល ក្នុងមួយម៉ែត្រការ៉េស្រែ ។
- ការពារពពួកសត្វមកស៊ីកូនបង្កងដូចជា ពស់ កណ្តុរ ត្រីកាច ក្តាប អន្ទង់ ។ល។

 ដកស្រង់ចេញពីសៀវភៅបទពិសោធន៍របស់កសិករ ភាគទី៦ របស់អង្គការសេដាក បោះពុម្ពឆ្នាំ២០០៥ ៕ 

 ពាក្យគន្លឹះ  កសិកម្មបង្កងទឹកសាប

ព័ត៌មានផ្សេងទៀត