បទពិសោធន៍ទាក់ទាញត្រីធម្មជាតិ

08-01-2021 10:35 am 177

១. កន្លែងទាក់ទាញត្រី
- ទីតាំងស្រះចិញ្ចឹមត្រី គួរមានដាំប្រភេទឈើហូបផ្លែ និងដំណាំតូចៗផ្សេងទៀត សម្រាប់ធ្វើជាម្លប់ នៅព័ទ្ធជុំវិញស្រះ ។
- ទំហំនៃស្រះ គួរមានទំហំ ៤៥០ម៉ែត្រការ៉េ ទំហំ ២,៥ម៉ែត្រ ។
- រយៈពេល៣ឆ្នាំម្តង គួរសម្អាតស្រះម្តង ជាពិសេសនៅពេលជិតដល់ខែវស្សា ។ ការសម្អាតនេះ គឺធ្វើដោយបាចកំបោរចំនួរ២០គីឡូក្រាម ទុករយៈពេល១សប្តាហ៍ ដើម្បីសម្លាប់មេរោគ ។ បន្ទាប់ពីបាចកំបោរហើយ ត្រូវបញ្ចូលទឹកក្នុងស្រះ និងដាក់លាមកគោ ក្របី ។

២. ការរៀបចំស្រះទាក់ទាញត្រីធម្មជាតិ
- នៅមាត់ស្រះ គួរមានបើករង្វះ ឬទ្វារទឹក ចំនួន២ រវាងស្រះ និងបៀរ គឺមានបើកឱ្យត្រីចេញចូល ដើម្បីរកចំណី ។
- ចំពោះជម្រក គួរដាក់ចុងឫស្សី មែកឈើ និងមានកង់ឡានចាស់ៗ ដើមត្នោតពុកៗ ធ្វើជាជម្រកបាត ។ ហើយចំណែកឯក្នុងបៀរ ក៏មានដាក់លាមកគោ ក្របី និងទន្រ្ទានខែត្រ ដើម្បីបង្កើតប្លង់តុងដែលជាចំណីបន្ថែមសម្រាប់ត្រី ។

៣. ការផ្តល់ចំណី
- ប្រភេទចំណីដែលផ្តល់ឱ្យត្រីមាន ពោះវៀនមាន់ ទា សត្វងាប់ ពិសេសស្បែកគោ និងលាមកគោ ក្របី ។ 

៤. ការប្រមូលផល
- ការប្រមូលផល គួរធ្វើឡើងនៅក្នុងអំឡុងខែមករា ឬកុម្ភៈ ជារៀងរាល់ឆ្នាំ ។
- វិធីប្រមូល គឺចាប់ដោយសំណាញ់ ឬបូមទឹកចេញចាប់តែម្តង ប៉ុន្តែក្រោយចាប់រួចហើយ ត្រូវបញ្ចូលទឹកក្នុងស្រះវិញ ដើម្បីទុកឱ្យមានត្រី នៅធ្វើជាមេពូជបន្តចំនួន១០ ទៅ ២០ក្បាល ។
- ប្រភេទត្រីដែលទុកចិញ្ចឹម មាន ត្រីក្រាញ់ ត្រីផ្ទក់ ត្រីអណ្តែង ចំណែកត្រីផ្ទក់ មានទម្ងន់ ០,៨គីឡូក្រាម ទៅ១,២គីឡូក្រាម ។

៥. ចំណាប់អារម្មណ៍
- ការទាក់ទាញត្រីធម្មជាតិ មិនលំបាកទេ មិនចាំបាច់ចំណាយលើពូជលើចំណីច្រើនទេ ហើយវាទទួលបានផលច្រើន ពិសេស នឹងមិនរវល់ច្រើនទៅលើការចិញ្ចឹមត្រី ។

ដកស្រង់ចេញពីសៀវភៅ កសិករ របស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បោះពុម្ពឆ្នាំ ២០០៨ ៕ 

 ពាក្យគន្លឹះ  កសិកម្មចិញ្ចឹមត្រី

ព័ត៌មានផ្សេងទៀត