ផ្លូវការ​! សភា​អាមេរិក​ប្រកាសថា​លោកចូ បាយដិន​ពិតជា​ឈ្នះឆ្នោ​តមែន​

07-01-2021 4:43 pm 496
លោកចូ បាយដិន​ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក

​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោកចូ បាយ​ដិន មាន​ការបញ្ជាក់​ច្បាស់ការ​ហើយ​នៅ​ថ្ងៃទី​០៧​មករា​នេះ ថា​លោក​នឹង​អាច​ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃទី​២០​មករា​គ្មាន​សង្ស័យ​ទៀត​ទេ​។ ការបញ្ជាក់​ដូច្នេះ​បន្ទាប់ពី​លោក​អនុ​ប្រធានាធិបតី​ម៉ៃ  ផេន​បានប្រកាសថា សភា​បាន​ត្រួតពិនិត្យនិងរាប់​យ៉ាង​ច្បាស់លាស់​ទៅលើ​សន្លឹកឆ្នោត​របស់​អង្គ​បោះឆ្នោត​តំណាងដែល​គាំទ្រ​លោក​បាយ​ដិន​។ លទ្ធផល​ផ្លូវការ​បង្ហាញថា​លោក​បាយដិន​ពិតជា​បានឈ្នះ​លោកត្រាំ​ក្នុង​ការបោះឆ្នោត ដោយមាន​សំឡេង​អង្គ​បោះឆ្នោត​តំណាង​គាំទ្រ​៣០៦​ទល់​និង​២៣២​។​

​គួរ​ជម្រាបជូន​ថា កន្លងមក​លោក​ដូណាល់ ត្រាំ​ពុំបាន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ថា​លោកចូ បាយដិន​ជា​អ្នកឈ្នះ​ឡើយ​។ លោក​បាន​ដាក់ពាក្យ​ប្ដឹងតវ៉ា​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅតាម​រដ្ឋ​មួយចំនួន ប៉ុន្ដែ​ពាក្យបណ្ដឹង​របស់លោក​ត្រូវបាន​ច្រានចោល ហើយ​តុលាការ​បញ្ជាក់ថា​ពុំមាន​ភស្ដុតាង​អះអាង​ពី​ការលួចបន្លំ​ក្នុង​ការបោះឆ្នោត​ដូច​ការចោទប្រកាន់​រប​ស់លោក​ត្រាំ​ឡើយ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត