​លោក​អ៊ូ ច័ន្ទ​រ័ត្ន​៖​​ការពន្យា​ពេល​បើក​សវនាការ​លោក​កឹម សុខា​អាចជា​ហេតុផល​នយោបាយ​​

06-01-2021 5:16 pm 512

​ក្រុម​មេធាវី​លោក​កឹម សុខា បានដាក់​លិខិត​ស្នើសុំ​ដល់​ក្រសួងយុត្តិធម៌​កាលពីពេល​ថ្មីៗ​នេះ ដើម្បី​ជំរុញ​ឱ្យ​តុលាការ​បើកសវនាការ​លើ​សុំ​រឿង​លោក​កឹម សុខា ឡើងវិញ​ឱ្យបាន​ឆាប់​។ ការស្នើសុំ​នេះ​គឺ​បន្ទាប់ពី​បរាជ័យ​ក្នុង​ការស្នើសុំ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់​នា​ពេលកន្លងមក​។ លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។​

​យ៉ាងណាក៏ដោយ​បើតាម​លោក​អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​នឹង​បង្កើត​គណបក្ស​ថ្មី ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ លោក​បានលើកឡើង​ជាទ​ស្សនៈ​ផ្ទាល់ខ្លួន​ថា ពន្យា​ពេល​បើកសវនាកា​រលើ​សំណុំរឿង​លោក​កឹម សុខា ប្រហែលជា​តុលាការ​គ្មាន​ភស្តុតាង ក្នុងការ​បន្ទុក​ដូច​ការចោទប្រកាន់​មកលើ​លោក​កឹម សុខា​។ ជាមួយគ្នានេះ លោក​បានលើកឡើង​ផងដែ​រថា ការពន្យា​ពេល​បើកសវនាកា​រលើ​សំណុំរឿង​លោក​កឹម សុខា អាចជា​ហេតុផល​នយោបាយ​ច្រើនជាង​ផងដែរ​…………

​សំឡេង​៖

​គួរ​បញ្ជាក់ថា តុលាការ​បាន​បើកសវនាកា​រលើ​សំណុំរឿង​របស់លោក​កាលពី​ខែមករា​ឆ្នាំ​២០២០ ប៉ុន្តែ​បាន​ផ្អាក​ទៅវិញ​នៅក្នុង​ខែមីនា ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុម​មេធាវី​លោក​កឹម សុខា កាលពី​ខែមិថុនា បានស្នើ​សុំឱ្យ​តុលាការ​បន្ត​សវនាការ​លោក​កឹម សុខា ឡើងវិញ តែ​ត្រូវបដិសេធ​ក្រោម​ហេតុផល​បញ្ហា​ជំងឺ​កូវី​ដ​១៩​។ ក្រោយមក គឺ​កាលពី​ខែតុលា ឆ្នាំ​២០២០ ក្រុម​មេធាវី​ក៏បាន​ស្នើសុំ​ម្តងទៀត​ទៅកាន់​តុលាការ ប៉ុន្តែ​មកដល់ពេលនេះ គឺ​មិនទាន់មាន​ការឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត