បុរស​ដែល​ស្លាប់​​នៅ​មណ្ឌល​​ចត្ដា​ឡី​ស័ក​​ក្នុង​ខេត្ដ​ត្បូងឃ្មុំ​​គឺ​ដោយសារ​​គាំងបេះដូង​

03-01-2021 8:39 am 1011
  ស្តាប់
រូបភាពលោកស្រីឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាល
ស្តាប់ជាសំឡេង

​ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីជូនដំណឹង​បញ្ជាក់​ពី​ករណី​ស្លាប់​បុរស​ម្នាក់​អាយុ​៥២​ឆ្នាំ ដែល​កំពុង​ធ្វើ​ចត្ដា​ឡីស័​កនៅ​ក្នុង​មណ្ឌល​ចត្ដា​ឡីស័​កកម្រិត​២​នៃ​ខេត្ដ​ត្បូងឃ្មុំ​។ សាមី​សព​គឺជា​ពលករ​ខ្មែរ​ដែល​បាន​ធ្វើដំណើរ​មកពី​ខេត្ដ​ឈុន​បូរី​នៃ​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រក​អន្ដរជាតិ​អូ​ស្មា​ច់នៃ​ខេត្ដ​ឧត្ដ​មានជ័យ​កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២០​។ 

​លោក​រស់នៅ​ក្នុងភូមិ​មេលោង ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្ដ​ត្បូងឃ្មុំ ហើយ​ក្រោយពី​បាន​ពិនិត្យ​សុខភាព​នៅ​ច្រក​អូ​ស្មាច់ ក៏ត្រូវ​បញ្ជូនបន្ដ​មក​ធ្វើ​ចត្ដា​ឡីស័​កនៅ​មណ្ឌលច​ត្ដា​ឡីស័​កកម្រិត​២​នៃ​ខេត្ដ​ត្បូងឃ្មុំ​តាម​រថយន្ដ​ដឹកជញ្ជូន​របស់​យោធា​។ លោក​ត្រូវបាន​ដឹកជញ្ជូន​មកដល់​មណ្ឌល​ធ្វើ​ចត្ដា​ឡីស័​កកម្រិត​២​នៃ​ខេត្ដ​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០​ម៉ោង​៧​ព្រឹក​។ គ្រូពេទ្យ​ក៏បាន​យក​វត្ថុ​សំណាក​ទៅ​ធ្វើតេស្ដ​រក​វីរុស​កូវី​ដ​-១៩​លើក​ទី​១​កាលពី​ថ្ងៃទី​៣០​ធ្នូ​គឺ​លទ្ធផល​អវិជ្ជមាន​។ 

​ជា​រៀងរាល់​ព្រឹក​ក្រុមគ្រូពេទ្យ​តែងតែ​ពិនិត្យ​សុខភាព​របស់លោក​ជាប្រចាំ ហើយ​ដូច​សព្វដង​នា​ព្រឹក​ម៉ោង​ប្រហែល​៧​កន្លះ​នៃ​ថ្ងៃទី​០២​មករា ក្រុមគ្រូពេទ្យ​ក៏បាន​ពិនិត្យ​សុខភាព​បុរស​ខាងលើ​សារជាថ្មី មិនមាន​សញ្ញា​អ្វី​បង្ហាញ​ពី​ភាពមិនប្រក្រតី​នៃ​សុខភាព​របស់លោក​ឡើយ​។ បន្ទាប់មក​សាមី​សព​ក៏បាន​វិលត្រឡប់​ទៅ​បន្ទប់​របស់ខ្លួន​និង​បាន​ចូលទៅ​បន្ទប់ទឹក ប៉ុន្ដែ​ដោយសារ​បាត់​យូរពេក​ក៏មាន​ការស្វែងរក គាស់​ទ្វារ​បន្ទប់ទឹក ឃើញ​សាមី​សព​ដេកស្លាប់​បាត់បង់​ជីវិត​នៅ​ម៉ោង​ប្រមាណ​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០២​មករា​។​

​ក្រោយពី​ការពិនិត្យ​របស់​ក្រុមការងារ​កោសល្យវិច្ច័យ បាន​ពិនិត្យ​លើ​ខ្លួន​សាកសព​ឃើញ​មាន​ស្នាម​បែកក្បាល​ហូរឈាម ក្នុងស្ថានភាព​របៀប​ជា​បាន​ដួល​បោក​ក្បាល​នឹង​ចាន​បង្គន់​។ ការរាយការណ៍​ពី​ភរិយា​សព​បាន​បញ្ជាក់ថា សាមី​សព​ធ្លាប់មាន​ជំងឺ​បេះដូង​និង​មាន​ការព្យាបាល​កន្លងមក​នៅ​ប្រទេស​ថៃ​ជា​យូរ​មកហើយ​ដែរ​។ តាំងពី​ថ្ងៃ​ដែល​សាមី​ស​ពបាន​ចូលធ្វើ​ចត្ដា​ឡីស័​កមក​ដល់​ថ្ងៃកើតហេតុ គឺ​មិនមាន​ការ​ផ្ដល់ព័ត៌មាន​ពី​សាមី​សព​អំពី​ប្រវត្ដិដែល​ខ្លួន​ធ្លាប់មាន​ជំងឺ​បេះដូង និង​បាន​ព្យាបាល​នៅ​ប្រទេស​ថៃ​កន្លងមក​ទេ​។​

​ជា​ការសន្និដ្ឋាន​ទាក់ទង​នឹង​ការស្លាប់​របស់​បុរស​ខាងលើ គឺ​សាមី​សព​មាន​ជំងឺ​ចុក​បេះដូង ហើយ​គាំងបេះដូង​ភ្លាមៗ ដែល​ធ្វើឲ្យ​ដួល​បោកក្បាល​នឹង​កន្ថោរ​បង្គន់ នៅវេលា​ម៉ោង​ប្រហែល​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០២​មករា​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

ករណីឆ្លងជំងឺកូវីដ-១៩បន្តកើនឡើងជាង១៧៧លាន៨សែននាក់ទូទាំងពិភពលោក

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

កម្ពុជា​កំពុង​គិតពី​ការប្រើ​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

ក្រសួងទេសចរណ៍​​​ជម្រុញ​សហគ្រិន​វ័យក្មេង​​កម្ពុជា​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ​​​

ករណីឆ្លងជំងឺកូវីដ-១៩បន្តកើនឡើងជាង១៧៧លាន៣សែននាក់ទូទាំងពិភពលោក

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​