រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ម្នាក់​​ ជា​អ្នកដំណើរ​មកពី​អាមេរិក​​

02-01-2021 8:16 am 226

​ក្រសួង​សុខាភិបាល បានប្រកាស​នៅ​ព្រឹក​ទី​២ ខែ​មករា ឆ្នាំ​២០២១​នេះ​ថា មាន​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩​ថ្មី​ម្នាក់ ដែលជា​អ្នកដំណើរ​មកពី​ប្រទេស​អាមេរិក​។ នោះ​គឺជា​ស្ត្រី​ជនជាតិខ្មែរ​-​អាមេរិកកាំង មាន​វ័យ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ធ្វើដំណើរ​មកពី​ប្រទេស​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន​( តៃវ៉ាន់ ) មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២១​។ ស្ត្រី​រូបនេះ ត្រូវបាន​ដាក់ឲ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន​៕ 

​ក្រសួង​សុខាភិបាល បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​ជើងហោះហើរ​ជាមួយ​ស្ត្រី​ខាងលើនេះ មាន​១០​នាក់​។ ក្នុងនោះ អ្នកដំណើរ​៩​នាក់​ទៀត ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវី​ដ​-១៩ ត្រូវបាន​ដាក់ឲ្យ​ធ្វើច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ 

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២១​នេះ ប្រទេស​កម្ពុជា​បានឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ សរុប​ចំនួន ៣៧៩​នាក់​។ ក្នុងនោះ ៣៦២​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​១៧​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ (​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ម្នាក់​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន​២​នាក់ មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​៤​នាក់ និង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​១០​នាក់ )​។​

​សូម​រម្លឹកថា ពលករ​ខ្មែរ​មកពី​ថៃ ត្រូវបាន​រកឃើញ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ សរុប​ចំនួន ១៤​នាក់ គឺ​២​នាក់​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ និង​១២​នាក់ រកឃើញ​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០៕ (​ដោយ៖វណ្ណ យ៉ា​រី​)​

 

ព័ត៌មានផ្សេងទៀត