លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងឲ្យដឹងថា គណបក្សរបស់លោកបានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការចូលរួមការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២២ខាងមុខនេះ។ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា រូបលោកធ្វើនយោបាយគឺស្មោះត្រង់ជាមួយជាតិ និងជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។ បន្ថែមពីលើនេះលោក ពេជ្រ ស្រស់ ក៏បានបញ្ជាក់ថា រូបលោកបានណែនាំដល់ថ្នាក់ដឹកនាំ ក៏ដូចជាសកម្មជនគណបក្សយុវជនកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ មេត្តាធម៌ ជាពិសេសកុំជេរប្រមាថជាតិសាសន៍ខ្លួនឯង និងហាមដាច់ខាតកុំប្រមាថអង្គព្រះមហាក្សត្រ។
ជាបន្តសូមស្ដាប់កិច្ចសម្ភាសន៍រវាងលោក ឃួន សុភ័ក្រ ជាមួយលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ!
សំឡេង៖