លោកLuke Letlowអ្នកតំណាងរាស្ត្រមកពីរដ្ឋLouisiana បានទទួលមរណភាព ដោយសាតែជំងឺកូវីដ១៩ នៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០។ លោកLuke Letlow វ័យ៤១ឆ្នាំ ជាសមាជិកសភាទើបជាប់ឆ្នោត មកពីគណបក្សសាធារណរដ្ឋ ដែលគ្រោងស្បថឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃអាទិត្យសប្តាហ៍នេះផងដែរ។ លោកLetlow បានប្រកាសពីការធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩នៅថ្ងៃទី១៨ខែធ្នូ ហើយត្រូវបានធ្វើចត្តាឡីស័កនៅផ្ទះ។ បីថ្ងៃក្រោយមក លោកត្រូវបានបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ។
លោក Letlow ជាសមាជិកដំបូងនៃសភាអាមេរិក ដែលបានស្លាប់ដោយសារតែកូវីដ១៩ នៅក្នុងប្រទេសមួយ ដែលមានការរកើនឡើងគួរឲ្យកត់សម្គាល់ នៃករណីជំងឺកូវីដ១៩ក្នុងពេលប៉ុន្មានខែថ្មីៗនេះ។ អាមេរិកមានករណីឆ្លងកូវីដ១៩ជិត២០លាននាក់ និងស្លាប់ជាង៣៤ម៉ឺននាក់ ដែលនេះជាចំនួនឆ្លងនិងស្លាប់ច្រើនបំផុត បើធៀបនឹងបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក៕
ដោយ៖អ៊ុន សុខឡា