ស្វាគមន៍ Samsung Galaxy A12 ទើប​នឹង​ចេញលក់​ក្នុងប្រទេស​កម្ពុជា ពិតជា​ឡូយ​លើស​ពី​ការរំពឹងទុក …!!

29-12-2020 12:11 pm 268

​តម្លៃ​ត្រឹមតែ $100 ជាង មាន​អង្គ​ផ្ទុក​ដល់​ទៅ​128GB កាមេរ៉ា 4​គ្រាប់ អេក្រង់​ធំ 6.5” កម្លាំង​ថ្ម 5000mAh អស្ចារ្យ​អី​យ៉ាងនេះ​...!!!

វ៉ា​វ​…​ថា​មែនៗ​…! នេះ​ពិតជា​ស្មា​ត​ហ្វូន​ត្រកូល​ស៊េរី A ដែល​ស្ថិត​ក្នុង​ដួងចិត្ត និង​ឆក់យក​បេះដូង​អតិថិជន​ដែល​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូននៅ​ចុងឆ្នាំ 2020 និង​ដើមឆ្នាំ​ថ្មី 2021 នេះ​ពិតមែន​…! សូម​ស្វាគមន៍​តួឯក​ស៊េរី A ថ្មី​នៃ​យុគសម័យ​បច្ចេកវិទ្យា​ស្មា​ត​ហ្វូន Samsung Galaxy A12!

​នៅ​ចុងឆ្នាំ​នេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង បាន​បញ្ចេញ​ស្មា​ត​ហ្វូន​ដែល​មាន​គុណភាព​ល្អ​លើស​តម្លៃ​នឹកស្មាន​មិន​ដល់​ជាមួយ​អេក្រង់​ធំ​ភ្លឺ​ច្បាស់​ឥតខ្ចោះ (Awesome Screen) , កាមេរ៉ា​មុខក្រោយ​ថត​ច្បាស់​គ្រប់​ប្លង់​គ្មាន​ទាស់ (Awesome Camera), ថាមពល​ថ្ម​ធំ​ប្រើ​បានយូរ​បញ្ចូល​ឆាប់​ពេញ (Long Lasting Battery)… និង​លក្ខណៈ​ពិសេស​ទាក់ទាញ​ជាច្រើន​សម្រាប់​ជា​កាដូ​ឆ្នាំ​ថ្មី​ជូន​អតិថិជន​ទាំងអស់​ក្នុង​ពិភពលោក និង​ជា​ពិសេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​តែ​ម្តង​!

Samsung Galaxy A12 ដែល​ទើបតែ​ចេញ​លក់​ក្នុង​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​យើង​ពេលនេះ​គឺ​មាន​រូបរាង​ស្រស់​ស្អាត​ទាក់ទាញ​…​មាន​អេក្រង់​ធំ​…​ថាមពល​ថ្ម​ធំ​…​កាមេរ៉ា​ក្រោយ 4 គ្រាប់ (​កាមេរ៉ា​គោល​មាន​មេហ្គា​ភិ​ច​ស៊ែល​ធំ​)…​បំពាក់​បច្ចេកវិទ្យា​ស្កេន​ខ្ចៅដៃ​ដោះសោ​…​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ឆាប់​ពេញ​…​និង​មាន​តម្លៃ​សមរម្យ​បំផុត​…! លោក​អ្នក​ដែល​កំពុង​អាន​ព័ត៌មាន​នេះ​អាច​នឹង​មិន​ទាន់​ជឿ​នៅឡើយ​…​ប៉ុន្តែ​លោក​អ្នក​ប្រាកដជា​មាន​ភាព​ភ្ញាក់ផ្អើល និង​សរសើរ​ពេល​បាន​ឃើញ ឬ​កាន់​ផ្ទាល់​ជាក់​ជា​ពុំខាន​ឡើយ​!

​ចង់ដឹងថា Samsung Galaxy A12 មាន​ភាព​ទាក់ទាញ និង​អស្ចារ្យ​បែបណា​នោះ​…​សូម​មក​មើល​ជាមួយ​គ្នា​៖ 

* ប្រភេទ​អេក្រង់​៖ Infinity-V Display

* ទំហំ​អេក្រង់​៖ 6.5” HD+ 

* កាមេរ៉ា​មុខ​៖ 8 MP (F2.2)

* កាមេរ៉ា​ក្រោយ 4 គ្រាប់​៖ 48MP + 5MP + 2MP + 2MP 

* មេម៉ូរី (RAM)៖ 4GB

* អង្គ​ផ្ទុក​៖ 128 GB 

* ល្បឿន​ដំណើរការ​៖ Octa-core MTK6765(G35) (Up to 2.3 GHz)

* ថាមពល​ថ្ម​៖ 5,000 mAh (​កាន់​ថ្ម​តាំងពី​ព្រឹក​ដល់​យប់​អាច​ធ្លាយ​ដល់​ព្រឹកស្អែក​ទៀត​), សាក​ថ្ម​លឿន 15 W ជាមួយនឹង USB Type C 2.0

* មុខងារ​ដោះ​សោ​៖ ស្កេន​ខ្ចៅដៃ​លើផ្ទៃ​ចំហៀង​

* សេវា​៖ 4G LTE

* ពណ៌ 3 ជម្រើស​៖ ខ្មៅ​, ស​, ខៀវ​

* តម្លៃ​៖ $ 179 ប៉ុណ្ណោះ​!

​អាចនិយាយបាន​ថា Samsung Galaxy A12 តម្លៃ​ត្រឹម​ខ្ទង់​ប៉ុណ្ណឹង ហើយ​បំពាក់ (Specs) បែបនេះ​គឺ​ពិតជា​ស្មា​ត​ហ្វូន​ទំនើប​ទាន់​សម័យ​កប់​មួយ និង​ជា​ជម្រើស​កាដូ​ស្មា​ត​ហ្វូន​ឆ្នាំ​ថ្មីដ៏​ល្អ​បំផុត​សម្រាប់​អ្នក​…​ក្រុមគ្រួសារ ឬ​មនុស្ស​ជា​ទីស្រឡាញ់​! 

​បើ​ចង់ដឹង​ច្បាស់​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ ឬ​ប៉ះ​ផ្ទាល់​បាន​នៅតាម​បណ្តា​ដេប៉ូ ឬ​ហាង​ចែកចាយ​ផលិតផល សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត​! សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ធ្វើ​ការទំនាក់ទំនង​ទៅ​កាន់​សេវា​បម្រើ​អតិថិជន​ដោយ​ឥតគិតថ្លៃ​តាម​រយៈ​លេខ​ទូរស័ព្ទ​៖ 1800-20 32 32​។​

 ពាក្យគន្លឹះ  Samsung

ព័ត៌មានផ្សេងទៀត