ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​នៅ​ប៉ា​គី​ស្ថាន​ផ្តាច់​ជីវិត​មនុស្ស​៤​នាក់​

27-12-2020 2:37 pm 276
រូបតំណាង

​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​យោធា​ប៉ា​គី​ស្ថាន បាន​ធ្លាក់​នៅ​ឯ​តំបន់ ជី​ល​ហ្ស៊ី​ត បាល់​ធី​ស្ថាន (Gilgit Baltistan) ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស ដោយ​ផ្ដាច់​ជីវិត​មនុស្ស​៤​នាក់ ក្នុងនោះ​មាន​២​នាក់​ជា​ពី​ឡុត និង​២​នាក់​ទៀត​ជា​ទាហាន​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីនហួ នៅ​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​ធ្នូ​នេះ​។​

​បើ​តាម​យោធា​ប៉ា​គី​ស្ថាន ឧទ្ធម្ភាគចក្រ​ខាងលើ បាន​ធ្លាក់​កាលពី​ថ្ងៃ​សៅរ៍ ដោយសារ​កំហុស​បច្ចេក​ទេស ហើយ​គ្រោះថ្នាក់​នេះ​មិន​បាន​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ឬ​រងរបួស​ដល់​មនុស្ស​នៅលើ​ដី​ឡើយ​។​

​គួរបញ្ជាក់​ថា យោធា​មួយ​ក្រុម ក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ​ផងដែរ ដើម្បី​ប្រមូល​សាកសព​ចេញពី​បំណែក​ខ្ទេចខ្ទី​នៃ​ឧទ្ធម្ភាគចក្រ​ដែល​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​៕

ព័ត៌មានផ្សេងទៀត