រដ្ឋមន្ត្រី​សាធារណការ ​ចុះ​ពិនិត្យ​មើលផ្លូវ​ទាំង​៣៤​ខ្សែ​សាងសង់​ត្រឹមត្រូវ​តាម​បច្ចេកទេស​ឬ​អត់​?​

26-12-2020 2:29 pm 508

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​ដឹកនាំ​គណៈប្រតិភូ និង​មន្ត្រី​បច្ចេកទេស​ក្រសួង ចុះ​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ចាក់​បេតុង​កៅស៊ូ ពីលើ​ផ្លូវ​បេតុង​ស៊ីម៉ង់ត៍​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៤​ខ្សែ ក្នុង​ក្រុងព្រះសីហនុ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​។​

​ការចុះពិនិត្យ​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​តាមដាន​មើលថា​តើ ក្រុមហ៊ុន​សាងសង់​ចា ក់​បេតុង​កៅស៊ូ​ក្រាល​ពី​លើផ្លូវ​បេតុង​ស៊ីម៉ង់ត៍ ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ស្របតាម​កិច្ចសន្យា និង​សៀវភៅ​បន្ទុក​ដែរឬទេ ពោលគឺ​ធ្វើយ៉ាងណា​ឱ្យ​ការសាងសង់ ហេ​ដ្ឋា​រេនាសម្ព័ន្ធ​ផ្លូវទាំង​៣៤​ខ្សែ នៅក្នុង​ខេត្ត​នេះ មានគុណ​ភាពល្អ រឹងមាំ និង​ជាប់​បាន​យូរអង្វែង​។​

​គួរកត់សម្គាល់​ផងដែ​រថា ការចាក់​បេតុង​កៅស៊ូ​ក្រាល​ពី​លើផ្លូវ​បេតុង​ស៊ីម៉ង់ត៍​មាន​កម្រាស់​៧​សង់ទីម៉ែត្រ ដើម្បី​លើកកម្ពស់​គុណភាព និង​សោភ័ណភាព​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ក្នុង​ខេត្ត​នេះ ក៏ដូចជា​ដើម្បី​ទាក់ទាញ​វិនិយោគ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូលមក​វិនិយោគ និង​ទស្សនា​ខេត្ត​នេះ ឱ្យ​បានកា ន់​តែ​ច្រើន​ថែមទៀត​បង្កើត​មុខរបរ និង​ការងារ​ជូន​ប្រជាពលរដ្ឋ​ធ្វើឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ៕ 


ព័ត៌មានផ្សេងទៀត