លោក កង គឹម​ហាក់ អនុប្រធាន​បក្ស​ខ្មែរ​ស្រលាញ់​ជាតិ ជួប​គ្រោះថ្នាក់​ចរាចរណ៍​នា​ព្រឹក​នេះ​

25-12-2020 8:39 am 1480

​អតីត​តំណាងរាស្ដ្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ លោក កង គឹម​ហាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅវេលា​ម៉ោង​ប្រមាណ​៦ និង​១៥​នាទី​ព្រឹក ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ នៅ​ស្រុក​ក្រ​ឡាញ ខេត្តសៀមរាប ដែល​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ បើក​ប្រជែង​គ្នា​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ហើយ​បាន​ប៉ះ​ជាមួយ​ម៉ូតូ រួច​ក៏​បាន​ជ្រុល​មក​បុក ជាមួយ​ឡាន​របស់​លោក​យ៉ាង​ពេញទំហឹង​តែ​ម្ដង​។ នេះ​បើ​តាម​លោក ខឺ​យ ស៊ី​នឿន អនុប្រធាន​មួយ​រូប​ទៀត នៃ​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ ដែល​បាន​ផ្សព្វផ្សាយ​ដំណឹង​នេះ នៅលើ​គណនី​ហ្វេ​សប៊ុក​របស់លោក​។  

​បើ​តាម​លោក ខឺ​យ ស៊ី​នឿន​ដដែល គឺ​លោក កង គឹម​ហាក់ អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​រងរបួស​ស្រាល ហើយក៏​មាន​ម្នាក់​រងរបួស​ធ្ងន់ នៅក្នុង​រថយន្ត​ជាមួយគ្នា ក្នុងពេល​ដំណើរ​ចុះទៅ​បំពេញ​បេសកកម្ម​ការងា​រ​នៅ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​

យ៉ាងណា​ក៏​ដោយ​ក្រោយពី​កើតហេតុ ម្ចាស់​រថយន្ត​ធុន​ធំ បាន​រត់គេចខ្លួន ហើយ​ពេល​នេះ​រថយន្ត​សង្គ្រោះ​កំពុង​ដឹក​អ្នក​រងរបួស​ទៅ​មន្ទីរពេទ្យ​។ លោក ខឺ​យ ស៊ី​នឿន បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ត្រូវ​រក​ចាប់​ជនបង្ក និង​ក្រុមហ៊ុន​មក​ទទួលខុស​ចំពោះមុខ​ច្បាប់​៕ ដោយ​៖ ឃួន សុភ័​ក្រ 

 

ព័ត៌មានផ្សេងទៀត

អាជ្ញាធរ​ជាតិ​អប្សរា​​​សម្រាច​បិទ​ចរាចរណ៍​បណ្តោះអាសន្ន​​នៅ​ខ្លោងទ្វារ​តា​កាវ​នៃ​អតីត​រាជធានី​អង្គរ​ធំ​​​

 ក្រសួង​សាធារណៈការ​នឹង​ប្រើប្រាស់​Beidou GPS​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​

បុរសវ័យ៦៥ឆ្នាំម្នាក់នៅខេត្តត្បូងឃ្មុំ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ទាំងមិនដឹងថាខ្លួនឆ្លងកូវីដ!

 គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់ចុះ​យ៉ាង​គំហុក ក្រោយ​មាន​បម្រាម​គោចរ​និង​វិធានការ​បិទ​ខ្ទប់​

ខេត្តសៀមរាបសម្រេចផ្អាកធ្វើចរាចរណ៍និងសកម្មភាពជួបជុំពីម៉ោង៨យប់ដល់៥ព្រឹក

បើ​ស្ទះ​ខ្លាំង​នៅ​ស្ពាន​ច្បារអំពៅ អាច​ទៅ​ជិះ​សា​ឡង់​ចម្លង​កោះនរាហ៍​-​កោះ​ពេជ្រ​បាន​

 ​​សហជីព​កម្មករ​បង្ហា​ញ​ការគាំទ្រ​ដល់​រដ្ឋាភិបាល​​​ចំពោះ​ការដាក់ចេញ​បម្រាម​គោចរ​​​

៣​ខែ​ឆ្នាំ​២០២១​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថយចុះ​ចំនួន​១៥៣​លើក​

​ផ្អាក​ការធ្វើ​ចរាចរណ៍​បណ្តោះអាសន្ន​លើផ្លូវ​១​ខ្សែ​នៅ​តំបន់​ទំនប់រលក​ខេត្ត​ព្រះសីហនុ​

បិទ​ចរាចរណ៍​ចេញ​-​ចូល​សង្កាត់​គោកចក ក្រុង​សៀមរាប ក្រោយ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​ម្នាក់​