អ្នកលេងគុនខ្មែរនិងគុនចម្រុះកីឡាករចាន់ រតនា មិនអាចទទួលបានជោគជ័យដូចការរំពឹងទុកនោះទេ នៅក្នុងការប្រកួតកម្មវិធីCollision Course រៀបចំឡើងដោយONE Championship។ ការប្រកួតប្រព្រឹត្ដទៅនៅក្នុងប្រទេសសិង្ហបុរី កាលពីម៉ោង៧និង៣០នាទីយប់ម៉ោងនៅកម្ពុជា ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។ កីឡាករចាន់ រតនាត្រូវប្រកួតជាមួយកីឡាករចិនXie Wei ដែលជាគូបើកឆាក។
ការប្រកួតស្ថិតក្នុងលក្ខណៈគុនចម្រុះMMA មានបីទឹកមួយទឹក៥នាទី។ ក្នុងទឹកទី១និងទី២ កីឡាករចាន់ រតនាអាចទប់ទល់កីឡាករចិនបាន ដោយមានការវាយបកគ្នាទៅវិញទៅមក។ លុះចូលដល់ទឹកទី៣កីឡាករចាន់ រតនាត្រូវកីឡាករXie Weiវាយចូលមុខមួយដៃធ្វើឲ្យដួលទៅលើតាពី រួចក៏ត្រូវកីឡាករចិនសម្រុកទៅវាយបន្ថែមបណ្ដាលឲ្យអាជ្ញាកណ្ដាលបញ្ចប់ការប្រកួតក្នុងទឹកទី៣តែម្ដង។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ពេញ ផេង