បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​ក្រោយផ្ទុះអាវុធ​៤​គ្រាប់​នៅ​ខណ្ឌ​កំបូល​សង្ស័យទាក់ទងរឿងគំនុំ

17-12-2020 5:05 pm 2828

​បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​ចំនួន​៤​គ្រាប់ នៅវេលា​ម៉ោង​ប្រមាណ​៤៖០០​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ នៅត្រង់​ចំណុច​ផ្លូវលំ ស្ថិតក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ 

​គួរបញ្ជាក់​ថា បុរស​រងគ្រោះ​មាន​ឈ្មោះ​នៅ ចំណាន អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​អ្នក​ចង​ការប្រាក់ រស់​នៅ​ទីតាំង​កើតហេតុ​ខាងលើ​។ ដោយឡែក​ជុំវិញ​មូលហេតុ​ឃាតកម្ម​នេះ​ដែរ បើ​តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​អះអាងថា ពុំទាន់​បាន​ដឹង​ច្បាស់​ពី​មូលហេតុ​ពិតប្រាកដ​ទាក់ទង​នឹង​ករណី​ឃាតកម្ម​នេះ​នៅឡើយ ដោយ​តាម​ការសន្និដ្ឋាន​បឋម​គឺ​គេ​សង្ស័យ​ទាក់ទង​នឹង​រឿង​គំនុំ​។ 

​យ៉ាងណា​បច្ចុប្បន្ន​សមត្ថ​កិច្ច​កំពុងតែ​ហ៊ុម​ព័ន្ធ​កន្លែងកើតហេតុ​បណ្ដោះអាសន្ន ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​សាកសព និង​ស្រាវជ្រាវ​បន្ត​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

តារា​ស្រី​​ឥណ្ឌា​​សង្ស័យ​​សម្លាប់​​មិត្ដប្រុស​​ត្រូវ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​

 អំពើ​ឃាតកម្ម​-​អត្ដ​ឃាត​កើនឡើង​ខ្លាំង​សីលធម៌​សង្គម​ធ្លាក់ចុះ​ដល់​កម្រិត​ព្រួយបារម្ភ​

 ព្រះអង្គម្ចាស់​​អា​រ៉ាប៊ីសាអូឌីត​​រងការ​ចោទប្រកាន់ថា​​បញ្ជា​ឲ្យ​សម្លាប់​​អតីតមន្ដ្រី​​ចារកម្ម​ម្នាក់​

និស្សិត​អាមេរិក​២​នាក់​ប្រឈម​ជាប់ពន្ធនាគារ​មួយ​ជីវិត​ក្រោយ​សម្លាប់​ប៉ូលិស​អ៊ីតាលី​ម្នាក់​

ជប៉ុន​បញ្ឈប់​ការកាត់ទោស​ឃាតករ​សម្លាប់​ជនពិការ​១៩​នាក់​កាលពី​ឆ្នាំ​២០១៦

 នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បដិសេធព័ត៌មាន​ឃាតកម្ម​ក្នុង​ផ្សារ​អ៊ី​អន​២

បុរស​ជនជាតិ​​អាមេរិក​ម្នាក់​​ជាប់ពន្ធនាគា​រ​​មួយជីវិត​​ពីបទ​សម្លាប់​​និស្សិត​​ជន​ជាតិចិន​

 លោក​ហ៊ុន សែន ​ប្រតិកម្ម​នឹង​លោក​សម រង្ស៊ី ​ដែល​ចោទ​លោក​ថា​ សម្លាប់​​ហុក ឡង់ឌី​​

ស្ដ្រី​ជនជាតិ​វៀតណាម​​ជាប់ចោទ​​ពីបទ​សម្លាប់​​បងប្រុស​​លោ​ក​គីម ជុង​អ៊ុន​​ត្រូវ​ដោះលែង​

ទីបំផុត​ក្បាល​សាកសព​យាយ​ចៅ​ពីរ​នាក់​ដែល​ឃាតករ​សម្លាប់​​រក​ឃើញ​ហើយ​