សមត្ថកិច្ចឃាត់ខ្លួន​យុវជនម្នាក់​ដែល​បង្កើត​ហ្វេ​សប៊ុក​ក្លែងក្លាយ​ជេរប្រមាថ​អាជ្ញាធរ​និង​ថ្នាក់ដឹកនាំ​

15-12-2020 5:01 pm 729

​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ជាច្រើន​ពី​បណ្ដា​អង្គភាព​មួយ​ចំនួន និង​ជនរងគ្រោះ​ជាច្រើន​នាក់ និង​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ដល់​មាន​ការឃាត់ខ្លួន​យុវជន​ម្នាក់ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​មាន​ការសហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​កែប​។ 

​គួរបញ្ជាក់​ថា ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ឈ្មោះ​ងិន ស៊ុយ​ទ្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ចាប់ខ្លួនបាន​នៅ​ចំណុច​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប និង​ជា​កន្លែង​រស់នៅរ​បស់​ជនសង្ស័យ​តែម្តង​។ យុវជន​រូប​នេះ​មាន​ចេតនា​ទុច្ចរិត បាន​បង្កើត​គណនី​ហ្វេ​សប៊ុក ក្លែងក្លាយ​ជាច្រើន ធ្វើ​ការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោង​ព័ត៌មាន បំពុល​សង្គម និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បរិហារកេរ្តិ៍ ថ្នាក់ដឹកនាំ​កំពូលៗ មាន​ទាំង​ព្រះមហាក្សត្រ សម្តេចនាយក​រដ្ឋមន្ត្រី អភិបាលខេត្ត ព្រមទាំង​ស្នងការ​នគរបាល​ខេត្ត​មួយចំនួន ដោយ​គេ​បាន​សរសេរ​នូវ​ភាសា​អសុរោះ កាត់ត​រូបភាព លើ​គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ​ទាំងនោះ​។ 

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​នេះ​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

 អាជ្ញាធរខេត្ត​ចំនួន​៧​​ប្រកាស​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​បន្ថែម​​

អាជ្ញាធរ​ជាតិ​អប្សរា​​​សម្រាច​បិទ​ចរាចរណ៍​បណ្តោះអាសន្ន​​នៅ​ខ្លោងទ្វារ​តា​កាវ​នៃ​អតីត​រាជធានី​អង្គរ​ធំ​​​

ភូមិសាស្ដ្រក្រុងព្រះសីហនុនិងស្រុកព្រៃនប់ត្រូវបន្ដកំណត់ជាតំបន់លឿង១៤ថ្ងៃទៀត

រដ្ឋបាលខេត្តកំពង់ចាមរកឃើញអ្នកកើតជំងឺកូវីដចំនួន២៧នាក់បន្ថែមទៀត

 រដ្ឋបាលខេត្តចំនួន៣បន្តប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីៗ

 អាជ្ញាធរខេត្តចំនួន៥ប្រកាសពីការបន្ដរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី

 ខេត្តកំពង់ធំមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២២នាក់ ខណៈខេត្តសៀមរាបឆ្លងថ្មី៦នាក់

មនុស្សចំនួន៩៣នាក់ទើបរកឃើញវិជ្ជមានកូវីដ-១៩នៅក្នុងខេត្តកំពង់ចាម

ខេត្តតាកែវ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧០នាក់ទៀត

អាជ្ញាធរ​ជាតិ​អប្សរា​រកឃើញ​ទ​បង្ហូរទឹក​បុរាណ​នៅ​ព្រះ​លានជល់ដំរី​