​ភាពខុសគ្នា​​នៃ​ឥរិយាបទ​នយោបាយ​​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា​​

11-12-2020 3:20 pm 2856

​ថ្មីៗ​នេះ​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងមាន​រឿងក្ដី​ក្ដាំ​នៅ​តុលាការ ក្នុង​សំណុំរឿង​ក្បត់ជាតិ លោក​បានប្រកាស​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ ការប្រកាស​គាំទ្រ​រាជរដ្ឋាភិបាល​នេះ ត្រូវបាន​គេ​សង្កេត​ថា មិនមែនជា​រឿង​ថ្មី​ឡើយ​សម្រាប់​ឥរិយាបទ​នយោបាយ​លោក​កឹម សុខា​។ មិនមែនជា​រឿង​ថ្មី ដោយសារ កន្លងទៅ​លោក​កឹម សុខា ថែមទាំង​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ជាមួយ​រដ្ឋាភិបាល ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ផងដែរ​។​
 

​ប៉ុន្តែ​សម្រាប់​លោក​សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ដៃគូ​នយោបាយ​ជាមួយ​លោក​កឹម សុខា​វិញ លោក​មិនដែល​គាំទ្រ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែលជា​ដៃគូ​ប្រកួតប្រជែង​នយោបាយ​ជាមួយ​លោក​ឡើយ​។ ការដែល​លោក​សម រង្ស៊ី មិនដែល​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នេះហើយ ដែល​ធ្វើ​សាធារណជន​មាន​ចង្ងល់​ថា ហេតុអ្វី​ឥរិយាបទ​នយោបាយ​លោក​កឹម សុខា ខុសពី​លោក​សម រង្ស៊ី​?
 

​ដើម្បី​ស្រាយ​ចម្ងល់​នេះ វិទ្យុ​វាយោ​មាន​វាយ​គ្មិន​ពីររូប គឺ​លោក​បណ្ឌិត​គិន ភា លោក​ជា​អ្នកវិភាគ​នយោបាយ និង​លោក​អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូលខ្លួន​មក​បកស្រាយ​ក្នុង​ហេតុការណ៍​សំខាន់​នា​ថ្ងៃនេះ ដែល​រៀបចំ​ជូន​ដោយ​សេង បារាំង ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត