ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះវររាជមាតាជាតិខ្មែរ បានប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ១លានដុល្លារ ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។ ព្រះរាជទ្រព្យរបស់ព្រះអង្គទាំងទ្វេបានប្រគល់ជូនរាជរដ្ឋាភិបាល តាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែធ្នូនេះ។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែធ្នូ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ ក្រោយការប្រកាសនេះ មានសប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ផងដែរ៕ (ដោយ៖វណ្ណ យ៉ារី)