កូរ៉េខាងជើងដែលផ្តោតខ្លាំងទៅលើវិធានការទប់ស្តាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩យ៉ាងតឹងរឹងបំផុតនោះ រហូតមកដល់ពេលនេះនៅតែអះអាងថា ពុំមានករណីវិជ្ជមានវីរុសកូវីដ-១៩សូម្បីតែមួយករណីនៅក្នុងប្រទេសរបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងលោកKang Kyung-wha បានដាក់ការសង្ស័យនៅថ្ងៃសៅរ៍ថ្ងៃទី៥ខែធ្នូឆ្នាំ២០២០ ជុំវិញការអះអាងរបស់កូរ៉េខាងជើងថា គ្មានករណីឆ្លងវីរុសកូវីដ-១៩នៅក្នុងប្រទេស។ កូរ៉េខាងត្បូងដែលនៅតែមានមន្ទិលសង្ស័យ អមជាមួយការចម្លែកក្នុងចិត្ត ដែលកូរ៉េខាងជើងថាគ្មានអ្នកឆ្លងវីរុសកូវីដ-១៩ ក៏កំពុងតែស្នើសុំផ្តល់ជំនួយដល់ប្រទេសដ៏ឯកោលើពិភពលោកមួយនេះ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩ ប៉ុន្តែទីក្រុងព្យុងយ៉ាងហាក់ដូចជាមិនសូវអើពើនឹងការស្នើសុំជួយរបស់ខ្លួនឡើយ។
គួរជម្រាបជូនថា នៅក្នុងរបាយការណ៍ប្រចាំសប្តាហ៍ថ្មីបំផុត ផ្ញើទៅកាន់អង្គការសុខភាពពិភពលោក ប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់ថា មានករណីឆ្លងវីរុសនេះទេ ទោះបីជាកូរ៉េខាងជើងបានបញ្ជាក់ថាមានករណីសង្ស័យចំនួន៨,៥៩៤ក៏ដោយ។ បើយោងទៅតាមសេវាកម្មស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសកូរ៉េខាងត្បូង ហាក់មិនជឿលើរបាយការណ៍នេះឡើយ ព្រោះប្រទេសនេះមានការដោះដូរពាណិជ្ជកម្មនិងការធ្វើដំណើរទៅមក រវាប្រជាជននិងប្រជាជនជាមួយប្រទេសចិន ដែលជាកន្លែងវីរុសនេះលេចឡើងដំបូងកាលពីចុងឆ្នាំ២០១៩ មុនបិទព្រំដែនជាមួយគ្នានៅចុងខែមករាឆ្នាំ២០២០។
សូបញ្ជាក់ដែរថា យោងទៅតាមការចុះផ្សាយដោយគេហទំព័រធ្វើបច្ចុប្បន្នភាពវីរុសកូវីរដ-១៩ប្រចាំថ្ងៃ worldometer នៅរសៀលថ្ងៃទី៦ខែធ្នូឆ្នាំ២០២០ កំណើនករណីឆ្លងវីរុសកូវីដ-១៩លើពិភពលោកកើនដល់ជិត៦៧លាននាក់ នៅក្នុងនោះស្លាប់ជាង១លាន៥សែននាក់និងជាសះស្បើយជាង៤៦លាននាក់៕ ដោយ៖អ៊ុន សុខឡា