ក្រសួងសាធារណការប្រកាសផ្អាកការប្រឡងនិងបង្រៀនបើកបរយានយន្ត១៥ថ្ងៃ

02-12-2020 2:36 pm 227

ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមសាលាបើកបរយានយន្ត និងប្រឡងយកបណ្ណបើកបរយានយន្តជាបណ្តោះអាសន្ន រយៈពេល១៥ ថ្ងៃ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ក្រសួង សាធារណការ និងដឹកជញ្ជូន សូមដាក់ចេញនូវវិធានការដូចខាងក្រោម៖

ទី១៖ ផ្អាកដំណើរការប្រឡងយកបណ្ណបើកបរយានយន្តនៅទីតាំងមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ រយៈពេល ១៥ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០

ទី២៖ ផ្អាកការបណ្ដុះបណ្ដាលបើកបរយានយន្តនៅតាមសាលា និងសាខាសាលាបង្រៀនបើកបរយានយន្តទាំងអស់ រយៈពេល ១៥ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០៕៖ ដោយ ឈឹម សុភទ្ទ 

ព័ត៌មានផ្សេងទៀត