ក្រុមអតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានប្រកាសវិលត្រឡប់មកកាន់ប្រទេសកម្ពុជាជាលើកទី២នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ បន្ទាប់ពីបរាជ័យលើកទី១កាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមអតីតមន្ត្រីនៃអតីតគណបក្សប្រឆាំងនៅក្រៅប្រទេសនៅថ្ងៃទី១ ខែធ្នូនេះ បានបញ្ជាក់ថា ការកំណត់កាលបរិច្ឆេទវិលត្រឡប់មកកម្ពុជាវិញនេះ បន្ទាប់ពីមានកិច្ចប្រជុំមួយកាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។
បើតាមសេចក្ដីប្រកាសដដែលគឺអ្នកស្រី មូរ សុខហួរ អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ជាអ្នកដឹកនាំក្រុមអតីតមន្ត្រី និងសកម្មជនអតីតគណបក្សប្រឆាំងនៅក្រៅប្រទេសវិលត្រឡប់មកកាន់ប្រទេសកម្ពុជា មិនមែនដឹកនាំដោយលោកសម រង្ស៊ីនោះទេ។ សម្រាប់អ្នកនយោបាយនៅក្នុងស្រុកវិញនូវតែយល់ថា ក្រុមអតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស នឹងមិនវិលត្រឡប់មកកាន់ប្រទេសកម្ពុជាដូចការប្រកាសរបស់ពួកគេឡើយ។
ជាបន្តសូមស្ដាប់កិច្ចសម្ភាសន៍រវាង ឃួន សុភ័ក្រ ជាមួយលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាមួយលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ!
សំឡេង៖