ពុល​ទឹក​អណ្ដូង​ស្លាប់​២​នាក់​និង​កំពុង​សង្គ្រោះ​៩​នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង​

27-11-2020 5:35 pm 1139

​យ៉ាងហោច​ណាស់​មាន​មនុស្ស ២​នាក់​បាន​ស្លាប់ និង​៩​នាក់​ផ្សេង​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បន្ទាប់ពី​មាន​ករណី​ពុល​ទឹក​អណ្ដូង​មួយ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ ២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅក្នុង​ភូមិ​ជី​ប្រ៉ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។​

​បើតាម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​មូលហេតុ​ដែល​ពុល​នេះ គឺ​មកពី​មាន​អ្នក​យក​ធុង​ដែល​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម ទៅ​លាង​នៅ​មាត់​អណ្ដូង ហើយ​ហូរ​ចូល​ក្នុង​អណ្ដូង ទើប​ពេល​កសិករ​ទាំងនោះ​ទទួលទាន​ទឹក ធ្វើឲ្យ​ពួកគា​ត់ពុល​។​

​យ៉ាងណា ដ្បិត​អ្នកជំងឺ​ទាំង ៩នាក់​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត តែ​អាជ្ញាធរ​កំពុងតែ​បន្ត​តាមដាន​ពី​ស្ថានភាព​អ្នកជំងឺ​។ បច្ចុប្បន្ន​អណ្ដូងទឹក​នេះ​ត្រូវបាន​បិទ ដើម្បី​យក​ទឹក​ទៅ​ធ្វើ​ពិសោធន៍ ខណៈ​សមត្ថកិច្ច​កំពុង​ស្វែងរក​មុខ​អ្នក​ដែល​បង្ក ដើម្បី​យក​មក​សួរនាំ​ផង​ដែរ​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

 ត្រឹមតែ១ខែ អ្នកស្លាប់ដោយសារពុលស្រាមានរហូតដល់៣១នាក់

ករណី​សង្ស័យ​ពុល​ស្រាស​នៅ​ស្រុក​ក្រគរ​ស្លាប់​៧​នាក់ ជាង​៣០​នាក់​កំពុង​សង្គ្រោះ​

 អាជ្ញាធរ​តម្រូវឱ្យ​គ្រប់​រោងចក្រសហគ្រាសនៅ​កំពង់ឆ្នាំង​ត្រូវ​រៀបចំ​អគារ​សម្រាប់ធ្វើ​ចត្តា​ឡី​ស័ក

បិទ​បញ្ចប់​ការបិទ​ខ្ទប់​ភូមិសាស្ត្រ ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​

ខេត្ត​កំពង់ឆ្នាំង​មាន​អ្នក​ឆ្លងកូវី​ដ​១៤​នាក់​ទៀត​កាលពី​ម្សិលមិញ សរុប​១៩៧​នាក់​

 ពលរដ្ឋ​១០​នាក់​ដែល​ស្លាប់​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត គឺ​ដោយសារ​ពុល​ស្រា​

ករណី​ពុល​ស្រាស​ស្លាប់​ជាង​១០​នាក់ សមត្ថកិច្ច​ចាប់ខ្លួន​អ្នក​ផលិត​និង​អ្នកលក់​១៣​នាក់​

 មកយល់ដឹងពីករណីពុលស្រា និងផលប៉ះពាល់ចំពោះសុខភាព!

 ​មកពី​អាជ្ញាធរ​ទប់ស្កាត់​មិនបាន​ឬ​មកពី​ពលរដ្ឋ​ធ្វេស​ប្រហែស ទើប​នៅតែ​បន្ដ​មាន​ករណី​ពុល​ស្រាស​?​

ពលរដ្ឋ​ដែល​ស្លាប់​ទាំង​១១​នាក់​នៅ​ស្រុក​ល្វាឯម គឺ​បណ្តាលមកពី​ការពុល​ស្រាស​