សួត ត្រូវបានគេចាត់ទុកជាសរីរាង្គដ៏សំខាន់មួយ ដែលមានមុខងារច្រោះយកជាតិពុល ចេញពីខ្យល់ ដែលយើងដកដង្ហើម មុននឹងបញ្ចូលទៅកាន់សរសៃឈាមផ្សេងៗ។ ក៏ប៉ុន្តែ បើសួតមានបញ្ហាឬខូចមុខ ងារវិញនោះ ផ្លូវដង្ហើមនឹងជួបទុក្ខធ្ងន់ ដែលអាចប្រឈមនឹងហានិភ័យដល់ជីវិត។ ដូច្នេះ ដើម្បីជាការរួមចំណែកកាត់បន្ថយបញ្ហាដល់សួត អ្នកគួរជ្រើសរើសអាហារទទួលទានឲ្យបានត្រឹមត្រូវ នៅក្នុងនោះមានដូចជា៖
គ្រាប់ធញ្ញជាតិ ពពួកគ្រាប់ធញ្ញជាតិដូចជា គ្រាប់ល្ពៅ គ្រប់ល្ង និងគ្រាប់ផ្តាឈូករ័ត្ន មានផ្ទុកសារធាតុម៉ាញ៉េស្យូមដ៏សម្បូរបែប ហើយសារធាតុរ៉ែដ៏សំខាន់នេះ ពិតជាចាំបាច់សម្រាប់អ្នកដែលមានជំងឺហឺត។ ម៉ាញ៉េស្យូម អាចជួយសម្រួលឲ្យសាច់ដុំបំពង់ផ្លូវដង្ហើមមានពេលសម្រាក និងកាត់បន្ថយការរលាក ហេតុនេះការដកដង្ហើមនឹងមានភាពប្រសើរឡើងវិញ។
បន្លែផ្លែឈើ ពណ៌លឿង បន្លែផ្លែឈើ ដូចជាល្ពៅ ល្ហុង និងក្រូចពណ៌លឿង សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដូចជាវីតាមីន C ដែលអាចប្រឆាំងនឹងការឆ្លងមេរោគ ព្រមទាំងការលាក សួតផងដែរ។
ខ្ទឹមស គ្រឿងទេសដ៏ពេញនិយមមួយប្រភេទនេះ មានសមត្ថភាពខ្ពស់ក្នុងការលុបបំបាត់ជាតិពុល និងសារជាតិបង្កជំងឺមហារីក ដែលអាចជួយឲ្យសួតមានសុខភាពល្អ។ តាមការស្រាវជ្រាវបានបង្ហាញថា អ្នកដែលញ៉ាំខ្ទឹមស ពីរដងក្នុងមួយសប្តាហ៍ ហាក់ដូចជាមិនសូវវិវត្តទៅរកជំងឺមហារីកសួតឡើយ៕