ផ្សែងអាចជួយដេញសត្វល្អិតមិនឱ្យមករោម និងបំផ្លាញផ្កាស្វាយបាន

26-11-2020 4:21 pm 290

ជាទូទៅ នៅពេលដល់រដូវស្វាយចេញផ្កា យើងតែសង្កេតឃើញមានសត្វល្អិតជាច្រើនមកទុំរោមផ្កាស្វាយ ធ្វើឱ្យផ្កាស្វាយជ្រុះអស់ មិនសូវកាន់ផ្លែ ។

ទាក់ទងនឹងបញ្ហានេះ បើសិនជាយើងប្រើថ្នាំពុលកសិកម្ម នោះយើងនឹងអាចប៉ះពាល់លើសត្វល្អិតមានប្រយោជន៍ ដូចជាឃ្មុំ និងបរិស្ថាននៅជុំវិញខ្លួនយើងទៅវិញ ។

អ្វីដែលយើងអាចធ្វើបាន គឺអាចយក សំរាមស្លឹកឈើ អាចម៍គោក្រៀម ច្របល់ចូលគ្នា គរជាគំនរដាក់នៅក្រោមដើមស្វាយ ហើយស្រោចទឹកតិចៗ ឱ្យសើមសព្វ ទើបបំពក់ភ្លើងដុតបង្ហុយឱ្យផ្សែងហុយសាយសព្វគ្រប់មែកស្វាយ ។

ការធ្វើរបៀបនេះ ត្រូវធ្វើរយៈពេល១ម៉ោង ឬ២ម៉ោង នៅពេលព្រឹក ឬល្ងាចក៏បាន ។ យើងគួរចាប់ផ្តើមធ្វើនៅពេលស្វាយចាប់ផ្តើមចេញផ្កា រហូតដល់ចេញពកក្តិប ទើបឈប់ ។

ដកស្រង់ចេញពីសៀវភៅ មេរៀនកសិករ របស់អង្គការសេដាក ៕

 ពាក្យគន្លឹះ  កសិកម្មស្វាយ

ព័ត៌មានផ្សេងទៀត