លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២១ខាងមុខ នឹងពុំមានការដំឡើងប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការទូទៅ និងកងកម្លាំងប្រដាប់អាវុធឡើយ ដោយដំឡើងសម្រាប់តែអតីតមន្ត្រីរាជការ និងអតីតយុទ្ធជនដែលបានចូលនិវត្តន៍តែប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន១៥៣នាក់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕
សំឡេងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន៖