ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Lugano ស្ថិតនៅភាគខាងត្បូងនៃប្រទេសស្វីស បន្ទាប់ពីរងការចោទប្រកាន់ថា បានធ្វើឲ្យស្ត្រីពីរនាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារនៅក្នុងហាងមួយ។ ប៉ូលិសនិយាយថា ស្ត្រីដែលត្រូវបានចាប់ខ្លួននោះ បានព្យាយាមច្របាច់កជនរងគ្រោះម្នាក់ និងយកកំបិតចាក់ចំក ជនរងគ្រោះម្នាក់ទៀត មុននឹងត្រូវបានឃាត់ដោយអ្នកដើរផ្សារ។ នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ចំណែកម្នាក់ទៀតរងរបួសស្រាល។ ការវាយប្រហារនេះ ត្រូវបានគេដាក់ការសង្ស័យថា ជាការវាយប្រហារភេរវកម្ម។ រីឯជនសង្ស័យវិញជាជនជាតិស្វីស មានអាយុ ២៨ ឆ្នាំ ធ្លាប់ត្រូវបានស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងភេរវកម្មជីហាដ៕