សញ្ញា​ប្រែប្រួល​មួយចំនួន​នៅលើ​ផ្ទៃមុខ​គួរ​ប្រយត្ន័​

24-11-2020 5:15 pm 233

​មិនមែន​នៅ​សុខៗ ស្រាប់តែ​លេចចេញ​ភាពមិនប្រក្រតី​នៅលើ​ផ្ទៃមុខ ឬក៏​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​នោះទេ​។ ពោល វា​អាចជា​សញ្ញា​បង្ហាញ​អ្នកឲ្យដឹង​ជាមុន នៅពេលដែល​ជំងឺ​មួយចំនួន​កំពុងតែ​វិវត្ត​ឡើង​។ តួយ៉ាង​ដូចជា​ក្រហម​ច្រមុះ​។ ប្រសិនបើ​ច្រមុះ​របស់​អ្នកមាន​ពណ៌​ក្រហម ហើយ​លេច​ឡើងជា​ញឹកញាប់ បង្ហាញថា ក្រពះ​ពោះវៀន​របស់​អ្នក​កំពុងតែ​មាន​បញ្ហា​។ ជាពិសេស​អ្នក​ដែល​ជក់បារី ផឹកស្រា​ញឹកញាប់ ឬ​ចូលចិត្ត​ញ៉ាំ​អាហា​រហិល គួរតែ​ចាប់អារម្មណ៍​លើ​សញ្ញា​មួយ​នេះ​។ ផ្ទុយទៅវិញ​ប្រសិនបើ​ច្រមុះ​មាន​ពណ៌​ស្វាយ វា​អាចជា​សញ្ញា​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​រាងកាយ​ត្រូវ​គ្របដណ្តប់​ទៅដោយ​អំបិល និង​ជាតិ​អា​កុល​។ 

ចំណែក ពណ៌​រង្វង់​ភ្នែក​ប្រែ​ទៅជា​មាន​ពណ៌​ខ្មៅ និង​ផ្ទៃមុខ​មាន​សភាព​ខ្មៅ មានន័យថា តម្រងនោម​របស់​អ្នកធ្វើការ​ហួស​កម្រិត ហើយ​ជាតិ​ទឹក​ដែល​លើស​នៅក្នុង​រាង​កាយ ក៏​មិនបាន​កម្ចាត់​ចោល​ដែរ​។ ស្រដៀង​គ្នា​នេះ បើ​ត្រចៀក​សុខៗ​ស្រាប់តែ​ផ្លាស់ប្តូរ​មកជា​ពណ៌​ខ្មៅ ហើយ​អម​ជាមួយនឹង​ការ​មាន​បញ្ហា​ក្នុងការ​ស្តាប់ និង​វិលមុខ​ជាដើម​នោះ ជា​សញ្ញា​ព្រមាន​មួយ​នៃ​ជំងឺ​ខ្សោយតម្រងនោម ឬ​តម្រងនោម​។ រីឯ​ការលេចឡើង​នូវ​ស្នាម​ជ្រួញ​នៅលើ​ថ្ងាស​វិញ បើ​ចំពោះ​មនុស្ស​ចាស់​អាច​ជាការ​ជ្រីវជ្រួញ​ដែល​ប្រែប្រួល​ទៅតាម​វ័យ តែ​ប្រសិនបើជា​មនុស្ស​វ័យក្មេង បែរជា​ថ្ងាស​មាន​ភាព​ជ្រួញ ហើយ​អម​ទៅដោយ​អាការ​ឈឺក្បាល​ប្រកាំ​ង និង​បាត់បង់​ការចង់ចាំ​ផង​នោះ ជា​សញ្ញា​ព្រមាន​មួយ​នៃ​ជំងឺ​សរសៃឈាម និង​សរសៃឈាម​បេះដូង​។​

​ដូច្នេះ​បើ​សង្កេតឃើញ​មាន​ការផ្លាស់ប្តូរ​ណាមួយ​នោះ អ្នក​មិនគួរ​ប្រងើយ​កន្តើយ​ឡើយ គួរតែ​ប្រញាប់ប្រញាល់​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែងរក​មូលហេតុ​ពិ​តប្រាកដ ដើម្បី​ដោះស្រាយ​បញ្ហា​បាន​ទាន់ពេលវេលា​៕

ព័ត៌មានផ្សេងទៀត