មន្ត្រីការទូត​កំពូល​ចិន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​២​ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​

24-11-2020 4:01 pm 366

​​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ចិន​លោក​វ៉ាង យីបំ​ទស្សនកិច្ច​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អង្គារ​ទី ២៤ ខែវិច្ឆិកា​ឆ្នាំ​២០២០ ដែលជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​លើកដំបូង ចាប់តាំងពី​ប្រទេស​ជប៉ុន ជ្រើសរើស​បាន​នាយករដ្ឋមន្ត្រី​ថ្មី​ជំនួស​លោ​កហ្ស៊ីន ហ្សូ​អាបេ​នៅក្នុង​ខែកញ្ញា​ឆ្នាំ​២០២០​។ ក្នុងជំនួប​ដំបូង​ជាមួយ​មេដឹកនាំ​ជប៉ុន​ថ្មី លោក​វ៉ាង យី​អាច​សំដែង​ការគួរសម ចំពោះ​លោក​នាយករដ្ឋមន្ត្រី Yoshihide Suga និង​ការពិភាក្សា​ការងារ​មួយចំនួន ពាក់ព័ន្ធ​នឹង​កង្វល់​សន្តិសុខ ពាណិជ្ជកម្ម រួមទាំង​ការអះអាង​ទាមទារ​របស់​ក្រុង​ប៉េកាំង ជុំវិញ​បញ្ហា​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត ដែលមាន​ជម្លោះ​ដណ្តើម​គ្នា​កាន់កាប់​ជាមួយ​ជប៉ុន​។ ចិន​និង​ជប៉ុន​ប្រទាញប្រទុង​គ្នា​ជា​យូរ​មកហើយ លើ​ដែន​កោះ​តែមួយ​ដែល​ជប៉ុន​ហៅថា​Senkaku ហើយ​ចិន​ហៅថា​Diaoyu​ស្ថិតនៅ​សមុទ្រ​ចិន​ខាងកើត​នោះ​។ ដំណើរ​ទស្សន​កិ ច្ចដោ​យប្រមុខ​ការទូត​កំពូ​លរបស់​ប្រទេស​ចិន ធ្វើឡើង​ចំពេល​មាន​ក្តីបារម្ភ​កាន់តែខ្លាំង​ចំពោះ​ជំហរ​ដ៏​រឹងមាំ​របស់​ទីក្រុង​ប៉េកាំង​នៅក្នុង​តំបន់​។​

​លោក Toshimitsu Motegi រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន ប្រាប់​អ្នកយកព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​មុន​កិច្ចប្រជុំ​ទ្វេភាគី​ថា មាន​បញ្ហា​មិនទាន់​សម្រេច​ជាច្រើន រវាង​ប្រទេស​ទាំងពីរ ដូច្នេះ​តាមរយៈ​ការប្រជុំ​ថ្នាក់ខ្ពស់​នេះ ជា​ការសំខាន់​ដើម្បី​ឈានដល់​ដំណោះស្រាយ​ចំពោះ​បញ្ហា​នី​មួយៗ​។ លោក​បាន​និយាយថា​លោក​នឹងមាន​ការផ្លាស់ប្តូ​រទ​ស្សនៈ​គ្នា ស្តីពី ទំនាក់ទំនង​ទ្វេភាគី ជាមួយ​លោក​វ៉ាង រួមទាំង​របៀប​ធ្វើ​ចរាចរណ៍​ឡើងវិញ រវាង​ប្រទេស​ទាំងពីរ ក្នុងពេល​មាន​ជំងឺ​រាតត្បាត​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន បាន​រាយការណ៍​ថា លោក​Motegi​ក៏​នឹង​លើកឡើង​ផងដែរ នូវ​ការព្រួយបារម្ភ អំពី ការតំឡើង​សាច់ដុំ​របស់​ចិន​នៅ​សមុទ្រចិន​ខាងកើត​។​

​បើទោះជា​មានទំនាស់​រឿង​ទឹកដី​ជាមួយគ្នា ប៉ុន្តែ​ចិន​និង​ជប៉ុន​កំពុងតែ​ខិត​រកគ្នា នៅក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​។ កាលពី​ដើមខែ​នេះ ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ជាមួយ​ប្រទេស​ចំនួន ១៤ ផ្សេងទៀត រួមមាន​ទាំង​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដូចជា​ជប៉ុន​និង​កូរ៉េខាងត្បូង ប៉ុន្តែ​អាមេរិក​មិនមែនជា​ភាគី​នៃ​កិច្ចព្រមព្រៀង​នោះទេ​។ វា​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគី​ដំបូងបង្អស់ សម្រាប់​ប្រទេស​ចិន​ដែលជា​ការរៀបចំ​ការកាត់បន្ថយ​ពន្ធ​ទ្វេភាគី​លើកទីមួយ រវាង​ជប៉ុន​និង​ចិន ហើយ​ជា​លើកដំបូង​ដែល​ចិន ជប៉ុន​និង​កូរ៉េខាងត្បូង ស្ថិតនៅក្នុង​ប្លុក​ពាណិជ្ជកម្ម​សេរី​តែមួយ​បែបនេះ​។ 

​ក្រៅពី​ប្រទេស​ជប៉ុន​លោក​វ៉ាង យី​នឹង​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ មុន​ធ្វើដំណើរ​បន្តទៅ​ប្រទេស​កូរ៉េខាងជើង​។ ក្រុម​អ្នកជំនាញ​និយាយថា ជំហាន​ការទូត​របស់លោក​វ៉ាង អាចជួយ​រៀបចំ​មូល​ដ្ឋាន​សម្រាប់​កិច្ចប្រជុំ​កំពូល​ត្រីភាគី​ជាមួយ​ជប៉ុន​និង​កូរ៉េខាងត្បូង ដើម្បី​ជំរុញ​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​។ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​និយាយថា ប្រទេស​ចិន​នឹង​ពិចា​រណា នៅក្នុង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​មួយ​ផ្សេងទៀត ដែលជា​កិច្ចព្រមព្រៀង​ទូលំទូលាយ​និង​រីកចម្រើន​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ។ ប្រទេស​ជប៉ុន​ដែលជារ​ដ្ឋ​សមាជិកសំ​ខាន់​នៃ​កតិកាសញ្ញា ត្រូវ​ចិន​មើលឃើញថា​មាន​សក្តានុពល នៅក្នុង​ការត្រួសត្រាយ​ផ្លូវ​ឲ្យ​ប្រទេ​សចិន ដើម្បី​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង CPTPP ជំនួស​អាមេរិក​ដែល​ប្រធានាធិបតី​ដូណាល់ ត្រាំ​ដក​ចេញពី​កិច្ចព្រមព្រៀង​នេះ​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន បាន​ស្វាគមន៍​ចំពោះ ការបង្ហាញ​ចំណាប់អារម្មណ៍​របស់​ចិន ប៉ុន្តែ​លោក​ថា​ត្រូវការ​ការវាយតម្លៃ​បន្ថែម​ទៀត ដោយ​អនុលោម​តាមច្បាប់​របស់​កតិកាសញ្ញា​។​

​ក្រៅពី​ពូន​ជ្រំ​ទំនាក់ទំនង​ពាណិជ្ជកម្ម រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងបី​នៅ​អាស៊ី ដំណើរ​ទស្សនកិច្ច​រប​ស់លោក​វ៉ាង យី​ទៅកាន់​ប្រទេស​ដែល​សុទ្ធតែជា​សម្ព័ន្ធមិត្ត​រប​ស់អា​មេ​រមិក​មួយគូ​នេះ ក៏មាន​សារសំខាន់​ណាស់ដែរ ដើម្បី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឡើងវិញ ក្រោម​ការគ្រប់គ្រង​រប​ស់​លោកចូ បាយ​ដិនដែល​តាម​ការរំពឹ​ង​ទុក នឹង​ឡើងកាន់តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ​នៅ​ខែមករា​ឆ្នាំក្រោយ​៕ ​ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត