បើគ្មានអ្វីប្រែប្រួលទេនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ គណបក្សនយោបាយចំនួន៣ដែលស្ថិតក្នុងស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នឹងរួមគ្នាធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសផ្លូវការអំពីសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ។ គណបក្សទាំង៣នោះរួមមាន៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ, គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ, និងគណបក្សខ្មែរតែមួយរបស់លោក កែម រិទ្ធិសិត។
លោក ម៉ម សូណង់ដូ បានបញ្ជាក់ ថា ការបង្កើតសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរនេះមិនមែនជាការច្របាច់បញ្ចូលគ្នា ឬរួមគ្នាដើម្បីបង្កើតជាគណបក្សតែមួយនោះទេ។ ប៉ុន្តែជាការបណ្តុះគំនិតថ្មីមួយដោយគ្មានវប្បធម៌លាបពណ៌ និងគ្មានវប្បធម៌ក្ដិចត្រួយ។
សម្រាប់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលស្ថិតក្នុងស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ដែរនោះ បានលើកឡើង ថា ការបង្កើតសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺជាសិទ្ធិសេរិភាពរបស់គណបក្សនយោបាយទាំងនោះ តែសម្រាប់គណបក្សយុវជនកម្ពុជាមិនចាប់អារម្មណ៍ នឹងមិនទៅចូលរួមនោះឡើយ។
ជាបន្តសូមស្ដាប់កិច្ចសម្ភាសន៍រវាងលោក ឃួន សុភ័ក្រ ជាមួយលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជាមួយលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ!
សំឡេង៖