ជាទូទៅយើងបានដឹងថា សត្វមូសខាំអាចង្កជាជំងឺគ្រុនឈាមនិងគ្រុនឈីសជាដើម ប៉ុន្តែជំងឺមួយប្រភេទទៀតហៅថា Filariasis ក៏បង្កឡើងដោយសត្វមូសខាំដែរ។ ជំងឺនេះបង្កដោយសត្វមូសផ្ទុកសត្វល្អិត ( ព្រូន Roundworm ) ខាំ។ មេរោគ គឺប្រភេទដូចសត្វល្អិត (ព្រូន) ពេលវាឆ្លងចូលក្នុងឈាមតាមរយៈសត្វមូសដែលផ្ទុកព្រូននេះខាំ ពពួកព្រូនទាំងនោះ ទៅធ្វើឲ្យស្ទះនូវប្រព័ន្ធទឹករងៃ ដែលធ្វើឲ្យអវយុវៈដែលប៉ះពាល់ ប្រែទៅជារីកធំដោយសារតែចាល់ទឹករងៃ។ ជំងឺ Filariasis អាចកើតនៅលើ ជើង ដៃ សុដន់ និងពងស្វាស ហើយពេលវាកើតនៅលើជើងគេហៅថា elephantiasis ( ជើងដូចដំរី )។ មេរោគនេះ ប៉ះពាល់លើមនុស្សជាង ១២០លាននាក់ជារៀងរាល់ឆ្នាំ ភាគច្រើនប៉ះលើអ្នកក្រីក្រ ដោយសារកង្វះកត្តាថែរក្សាសុខភាព និងអនាម័យ ហើយជាង៤០លាននាក់ចេញជាជំងឺ និងរោគសញ្ញា។
ដើម្បីជ្រាបកាន់តែច្បាស់ សូមស្តាប់និងទស្សនាកិច្ចសម្ភាសន៍រវាងអ៊ុន សុខឡានិងលោកវេជ្ជបណ្ឌិតហ៊ាង រតនា ឯកទេសជំងឺទូទៅមនុស្សចាស់ កុមារនិងទារកនៃបន្ទប់ពិគ្រោះនិងព្យាបាលជំងឺមេត្តាសំណង់១២ តាមរយៈវីដេអូខាងលើដូចតទៅ!