​កម្ពុជា​-​អុីស្រាអែល​​កំពុង​សម្រប​សម្រួល​​និស្សិត​ខ្មែរ​១២៨​នាក់​ត្រឡប់មក​កម្ពុជា​វិញ​​

21-11-2020 3:52 pm 563

​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យដឹងថា ខ្លួន​កំពុង​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​អុីស្រាអែល ដើម្បី​រៀបចំ​មាតុភូមិនិវត្តន៍​និស្សិត​កម្ពុជា​១២៨​នាក់ ដែល​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​អុីស្រាល​អែល ឱ្យ​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ដើម​សប្តាហ៍​ក្រោយនេះ​។ 

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន និស្សិត​កម្ពុជា​ទាំង ១២៨​នាក់ នឹង​មកដល់​កម្ពុជា​នៅ​ចន្លោះ​ថ្ងៃទី​២៣-៣០ ខែវិច្ឆិកា ក្រោយ​ជួប​បញ្ហាលំបាក​ក្នុង​ការធ្វើដំណើរ​មក​កម្ពុជា ក្នុងអំឡុងពេល​កូវី​ដ​-១៩​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បញ្ជាក់ថា ភាគី​អុីស្រាអែល នឹង​បញ្ជូន​និស្សិត​កម្ពុជា មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ចន្លោះ​ថ្ងៃទី​២៣-៣០ វិច្ឆិកា តាម​ជើងយន្តហោះ​ពិសេស ហោះ​ត្រង់​ពី​អុីស្រាអែល​មក​កម្ពុជា​។ ជាមួយគ្នានេះ ជើងយន្តហោះ​ពិសេស នឹង​ដឹកជញ្ជូន​និស្សិត​កម្ពុជា ដែល​ទទួលបាន​អាហារូបករណ៍​ចំនួន ២៥០​នាក់ ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អុីស្រាអែល​វិញ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត