លោក​ស ចិ​ត្រា អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ជាសះស្បើយ​ពី​កូវី​ដ​១៩

21-11-2020 10:55 am 169

​ក្រសួងសុខាភិបាល​នៅ​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ ប្រកាសថា លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា បាន​ព្យាបាល​ជាសះស្បើយ​ពី​កូវី​ដ​១៩ ដែល​លទ្ធផល​តេស្ត​អវិជ្ជមាន​កូវី​ដ​១៩ ចំនួន​២​លើក ហើយ​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចេញពី​មន្ទីរពេទ្យ​ផងដែរ ។​

​គួរ​បញ្ជាក់ថា គិត​មកដល់ពេលនេះ អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ចំនួន​២​នាក់ បាន​ជាសះស្បើយ​ពី​កូវី​ដ​១៩ រួមមាន លោក​សួស យ៉ារ៉ា សមាជិក​រដ្ឋសភា និង​លោក​ស ចិត្រា អគ្គលេខាធិការរង​ក្រសួង​កសិកម្ម​៕ ដោយ​៖ ភា​ជ សុភ័ក្ត្រ​

ព័ត៌មានផ្សេងទៀត