កម្ពុជា​រកឃើញ​វិជ្ជ​មានកូ​វីដ​១៩​ថ្មី​ម្នាក់​ករណី​នាំចូល​និង​ជាសះស្បើយ​ម្នាក់​

21-11-2020 9:13 am 855

​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​នេះ បាន​ប្រកាស​ពី​ការ​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ម្នាក់ ដែលជា​អ្នកធ្វើ​ដំណើរ​មក​ពី​អាមេរិក និង​អ្នក​ជាសះស្បើយ​ម្នាក់​ផង​ដែរ គឺ​លោក សរ ចិ​ត្រា អគ្គលេខាធិការរង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ឆ្លងកូវី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍ ថ្ងៃទី​០៣ ខែវិច្ឆិកា​។​

​ក្រសួង​សុខាភិបាល​បានឲ្យដឹងថា អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ម្នាក់​នោះ គឺជា​បុរស​ជនជាតិ​ខ្មែរ អាយុ​៥៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បាន​ធ្វើដំណើរ​មក​ពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​សំណាក​របស់គាត់ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជ​មានកូ​វីដ​១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​សម្រាក់​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​៣០៥​នាក់ (​ស្ត្រី​៦២​នាក់ និង​បុរស ២៤៣​នាក់​) ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ២៩៥​នាក់ និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន​១០​នាក់​៕​

 ពាក្យគន្លឹះ  កូវីដ១៩កម្ពុជា

ព័ត៌មានផ្សេងទៀត