រកឃើញភាពមិនប្រក្រតីនៅស្ថានីយប្រេងឥន្ធនៈចំនួន៩ទីតាំងក្នុងខេត្តកណ្តាល

20-11-2020 5:40 pm 315

ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន៣៥ទីតាំង ក្នុងនោះនៅតាមបណ្តោយផ្លូវលេខ២១ចំនួន២៥ នៅសង្កាត់រការខ្ពស់ និងព្រែកគយស្រុកស្អាងចំនួន៤ និងនៅស្រុកកៀនស្វាយចំនួន៦ ត្រូវបានអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈចុះត្រួតពិនិត្យ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយទាំងនោះ។ 

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន៩ទីតាំង ដោយក្នុងនោះមាន៥ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ, ចំនួន៣ទីតាំងទៀត មិនមានអនុលោមភាពផ្នែកបរិមាណ និង១ទីតាំងទៀត មិនមានអនុលោមភាពផ្នែកគុណភាព។ នេះបើយោងតាមការឲ្យដឹង របស់អគ្គនាយកដ្ឋានការពារអ្នកប្រើរប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ តែបើរកឃើញកំហុសជាលើកទី២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ 

ព័ត៌មានផ្សេងទៀត